ភ្នំពេញ ៖ បុរសម្នាក់រងរបួសដោយ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ ត្រូវ២គ្រាប់ ដេកក្នុងថ្លុងឈាម កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច មុខផ្សារសូរិយាម៉ល ផ្លូវ៥១ ហៅផ្លូវប៉ាស្ទ័រ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល៣០ឆ្នាំជាងស្លៀកពាក់ស៊ីវិលជិះម៉ូតូពីគ្រឿង ម៉ាកហុងដាXRពណ៌លឿង នឺងយ៉ាម៉ាហា QBIX ពណ៌ខ្មៅមានផ្លាកលេខតែមិនចាំ បាញ់ចំនួន២គ្រាប់ ។ នៅកន្លែងកើតហេតុបន្សល់ទុក ស្រោមអាវុធខ្លីជ្រុះលើដីចំនួន១ សំបកគ្រាប់បាញ់រួចចំនួន២គ្រាប់ យកមករក្សាទុកនៅអាវុធហត្ថខណ្ឌដូនពេញ ។
មុនកើតហេតុ មានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកQBiX មកមុនមានគ្នា២នាក់ បើកយកម៉ូតូទុក នៅមុខហាងអ៊ីនធឺណិត ហើយដើរមកអង្គុយផឹក នៅក្នុងហាងយីហោប្រូ អេន ស៊ីសក្នុងផ្សារសូរិយាម៉ល បានមួយសន្ទុះក្រោយមកមាន ម៉ូតូម៉ាកXR ភិនភាគខាងលើ ជិះមកដល់ហើយចត់ នៅមុខហាងអ៊ីនធឺណិត ជៀងខាងជើងរួចដើរចូលមកជួបមិត្តភក្តិនៅ ហាងប្រូ អេន ស៊ីស អង្គុយបានបន្តិចម្នាក់ក្នុងចំណោម៣នាក់ បានដើរចូលទៅក្នុងហាងអ៊ីនធឺណិត បានបន្តិចស្រាប់តែឃើញ ឈ្មោះម៉ៅ ជនរងគ្រោះ រត់ចេញពីក្នុងអ៊ីនធឺណិត មកក្រៅភ្លាមនោះជនសង្ស័យ ដែលដើរចូលទៅ ក្នុងណិត ហើយវាជនរងគ្រោះនោះរត់ចេញមកក្រៅណេតដែរ ហើយក៏បាញ់ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះ មួយគ្រាប់តែម្តង បាញ់រួចជនសង្ស័យ ក៏នាំគ្នាឡើង ជីះម៉ូតូរបស់ខ្លួនគេចចេញទៅជើងបាត់ទៅ ។
ក្រោយកើតហេតុក៏មានសមត្ថកិច្ច មកដល់បានត្រឹមរកឃើញស្រោមកាំភ្លើង និងសម្បកគ្រាប់មួយគ្រាប់ នៅកន្លែងកើតហេតុ រួចក៏ហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ៕ ដោយ៖កូឡាប