ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសកសពស្ត្រីម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់បណ្តាលឲ្យជនរងគ្រោះស្លាប់ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅត្រើយខាងកើតមាត់ទន្លេ ក្បែរសណ្ឋាគារសុខា ស្ថិតសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺមានប្រជាពលរដ្ឋដែលដើរ តាមបណ្តោយផ្លូវនេះ បានប្រទះឃើញសាកសពស្ត្រីរងគ្រោះម្នាក់ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង៣០ឆ្នាំ ដេកស្លាប់នៅច្រាំងទន្លេ តាំងពីម៉ោង៦ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក៏មានកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វា បានទៅដល់កន្លែងកើតហេតុ ទើបរាយការណ៍បន្តទៅឲ្យខាងជំនាញកោសល្យវិច័យ នៃស្នងការរាជធានីភ្នំពេញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោមមើលហេតុការណ៍ខាងលើផង ដែលរហូតអស់រយៈពេលជិត៣ម៉ោង ទើបសមត្ថកិច្ច បានសន្និដ្ឋានថា ករណីខាងលើនេះ គឺជាករណីឃាតកម្មដោយជនល្មើសប្រើកាបិតចាក់ជនរងគ្រោះ ត្រូវចំនួន២កាំបិត រួចហើយក៏យកទៅផ្លុងចោល នៅច្រាំងទន្លេហើមស្អុយរលួយអស់រយៈពេល៣ថ្ងៃមកហើយ។ បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានសហការគ្នាជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលជ្រោយចង្វា ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់។
ក្រោយពេលកើតហេតុខាងលើនេះ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការដឹកយកទៅតម្កល់នៅឯវត្តឫស្សីសាញ់ ជាបណ្តោះអាសន្ន នឹងស្វែងរកស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖CEN