Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះ​ដល់ទី​តាំង​ភ្លាមៗ​ដេី​ម្បី​ណែនាំ អប់រំ និង​បញ្ឈប់​រាល់​សកម្មភាព​ផឹកស៊ី​ដែល​បង្ក​សម្លេង​រំខាន​អ្នកជិតខាង​

​ភ្នំពេញ​៖​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ២៤​ម៉ោង ​លើ​២៤​មោង កងកម្លាំង​នគរបាល​នៅ​រាជធានី​ភ្នំពេញ​ចេញ​បេសកកម្ម​ដោយ រីករាយ​នឹង​ប​ម្រេី​ប្រជាពលរដ្ឋ​ជានិច្ច ។​

​មិន​បង្អង់​យូរ ទទួលបាន​ខំ​មិន​ប្រជាពលរដ្ឋ​ភ្លាម សមត្ថកិច្ច​ចុះ​ដល់ទី​តាំង​ភ្លាមៗ​ដេី​ម្បី​ណែនាំ អប់រំ និង​បញ្ឈប់​រាល់​សកម្មភាព​ដែល​បង្ក​សម្លេង​រំខាន​អ្នកជិតខាង​មិនអាច​សម្រាក​បាន ដោយ​ការជួបជុំ ផឹក​សុីចាក់ធុង បាស់ ស្រែកច្រៀង​ឡូឡា ។

​សូម​ចូលរួម​គោរព​សិទ្ធិ​អ្នកជិតខាង ក៏ដូចជា​ការ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល កាត់បន្ថយ​ការជួបជុំ ដេី​ម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ១៩ ។​

​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ការអនុវត្ត​នៅតែ​បន្ត​ជានិច្ច ខំ​មិន​របស់​ប្រជាពលរដ្ឋ​តែងតែ​ត្រូវបាន​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាមដាន ឆ្លេី​យ​តប ដោះស្រាយ និង​មាន​វិធានការណ៍​ជូន​ភ្លាមៗ​ផងដែរ ទីតាំង​ដែល​ផឹកស៊ី ចាក់ធុងបាស់ ច្រៀង​បង្ក​សម្លេង​រំខាន ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វេី​ការណែនាំ អប់រំ និង​បញ្ឈប់​សកម្មភាព​រំខាន​ទាំងនោះ​ភ្លាមៗ ដែល​មិនអាច​ឲ្យ​អ្នកជិតខាង​ធ្វេី​ការ​សម្រាក​បាន ៕

ដោយ​៖​កូ​ឡាប​

×