Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​ទារបំណុល បុរស Zimbabwe ម្នាក់ បែរជា​ត្រូវ​ស្ត្រី ៣​នាក់ ចាប់​… រំលោភ​ទៅ​វិញ​

​ហេតុការណ៍​កើតឡើង​នៅ​ទីក្រុង Bulawayo (Zimbabwe)​។ ជនរងគ្រោះ​ពុំ​ត្រូវបាន​បង្ហាញ​ឈ្មោះ ខណៈ​ស្ត្រី​ដៃដល់​៣​នាក់ គឺ ៖ Mongiwe Mpofu (25​ឆ្នាំ​), Riamuhetsi Mlauzi (23​ឆ្នាំ​) និង Riamuhetsi Mlauzi (២១​ឆ្នាំ​)​។

​បុរសរងគ្រោះ​បាន​ទៅកាន់​ផ្ទះ​របស់ Mlauzi ដើម្បី​ទារ​លុយ​ដែល​នាង​ជំពាក់​។ ពេល​បុរស​រូប​នេះ​នៅ​ដល់ នារី ៣​នាក់​ខាងលើ កំពុង​អង្គុយ​រង់ចាំ​ខ្លួន​ស្រេច​។ ពួក​គេ​ប្រាប់ថា ៖ នឹងទៅយ​ក​លុយ​មក​សង រួច​អញ្ជើញ​បុរស​នេះ​ចូល​ផ្ទះ​ពិសារ​ទឹក​។​

​បុរស​រូប​នេះ​ក៏​ធ្វើតាម​។ ប៉ុន្តែ មួយសន្ទុះ​ក្រោយមក ក៏​ត្រូវ​នារី​ទាំង ៣​ព្រួត​គ្នា ចាប់រំលោភ​ជា​សមូហភាព (​រំលោភ​បូក​) តែម្តង​។​

​ក្រោយពេល​រួចរាល់ ទើប​លែង​បុរស​នោះ​ឲ្យទៅ​វិញ​។ រឿងរ៉ាវ​ក៏​ត្រូវបាន​រាយការណ៍​ប្រាប់​ប៉ូលិស​។​

​មុខសញ្ញា​ដែល​ចាប់​បុរស​រំលោភ​បូក​

​ស្រី​ជើងល្អ​ទាំង ៣​រូបនេះ បាន​ប្រាប់ថា ៖ គេ​ចង់​លេងសើច​ជាមួយ​បុរស​រូប​នេះ ព្រោះ​គាត់​មាន​បំណង​ទៅ​បួស​។ តែ​ដល់​ពួកនាង​ស្ទាបអង្អែល គេ​ក៏​មាន​ប្រតិកម្ម​រំញោច -​មានន័យ​ថា គាត់​នៅ​កិលេស​តណ្ហា​ទេ​។​

Mlauzi ឆ្លើយថា ៖ “​ពេល​ខ្ញុំ​ប៉ះ​ខ្លួន​គាត់ គាត់​ក៏​… រំញោច​ផ្លូវភេទ​ភ្លាម​”​។ ក្រោយមក​នារី​ទាំង ៣ និយាយថា បាន​លួងលោម​ពុំ​ឲ្យ​បុរស​នេះ​ទៅ​បួស ព្រោះ​គាត់​ដូច​ប្រុស​ដទៃ​តើ​!”​។​

​អ្នក​ទាំង ៣ និយាយថា​៖ “​បាន​លួងលោម​ពុំ​ឲ្យ​បុរស​នេះ​ទៅ​បួស ព្រោះ​គាត់​ដូច​ប្រាកដ​តើ​!”​។​

​អ្នក​ទាំង ៣ បដិសេធថា គេ​ពុំ​មាន​បំណង​រំលោភ​បុរស​នោះទេ គេ​ចង់​ទាញ​បុរស​នេះ​ឲ្យ​ងាក​មក​ជីវិត​ធម្មតា​វិញ កុំ​ខូចចិត្ត​នៅ​បួស​បែបនេះ​។​

​ទោះ​ពង្វាង​ចម្លើយ​ចុះ​រឿង​យ៉ាងណា ក៏​យើង​បើក​ទាំង ៣ បាន​ត្រូវ​ឃុំខ្លួន​រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត​៕ ចន្ទ្រា​

×