Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​អ្នកដឹង​ទេ​ថា អូស្ត្រាលី កំពុង​ជួយ​កម្ពុជា​ឆ្លើយតប វេជ្ជសាស្ត្រ និង​សេដ្ឋកិច្ច ដែល​បណ្តាល​ពី​ជំងឺ​កូ​វីដ​-១៩ យ៉ាងដូចម្តេច​?

​ភ្នំពេញ​៖ ស្ថានទូត​អូស្ត្រាលី​បាន​ផលិត​ខិតប័ណ្ណ​សង្ខេប​ទាំងនេះ (Fact Sheets) រៀបរាប់​ពី​វិធី​ដែល​អូស្ត្រាលី កំពុងផ្តល់​ជំនួយ​សំដៅ​ពង្រឹង​អំណាច ប្រជាជន​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា ប្រឈម​ទាំងឡាយ ដែល​បណ្ត​ល​មកពី​ជំងឺ​កូវ​ដី​-១៩​។ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា (Australian Embassy, Cambodia) កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​។​

​ជំនួយ​របស់​អូស្ត្រាលី ត្រូវបាន​រៀបចំឡើង​យ៉ាង​ត្រឹមត្រូវ និង​ផ្តោតលើ​ការបង្កើត​ប្រព័ន្ធ​សង្គម ដែល​កម្ពុជា​ត្រូវការ ដើម្បី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព លើ​បញ្ហា​សុខភាព សង្គម និង​សេដ្ឋកិច្ច​ដែល​បង្កដោយ​ជំងឺ​រាតត្បាត​ពិភពលោក​មួយ​នេះ​។ តាមរយៈ​ភាពជា​ដៃគូ​រយៈពេល​យូរ លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា អូស្ត្រាលី​បាន និង​កំពុងតែ​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន ៥០​លាន​ដុល្លារ ដើម្បី​កែលម្អ​បរិក្ខារ​ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​សាធារណៈ និង​ធានាថា​ថវិកា​សម្រាប់​ការថែទាំ​សុខភាព ទៅដល់​កន្លែង​ដែល​ត្រូវការ​បំផុត​។

​ជំនួយ​ទាំងនោះ រាប់​ប​បញ្ចូល​ទាំង​ការផ្តល់​មូលនិធិ​សម្រាប់​ទិញ​រថយន្ត​សង្គ្រោះបន្ទាន់​ថ្មី ចំនួន ២០​គ្រឿង និង​ជំនួយ​ប្រតិបត្តិការ​កៀរគរ​ការតាមដាន និង​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​។ យើង​ក៏​កំពុងធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ដទៃទៀត ក្នុងការ​រៀបចំ​ផែនការ​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច (economic stimulus packages) ដែល​ធានា​ដល់​សន្តិសុខ​ស្បៀង និង​ការ​ផ្តល់ជំនួយ ដល់​ជន​ងាយ​រងគ្រោះ​បំផុត ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ ។

​ចាប់តាំងពី​អូស្ត្រាលី បាន​ជួយ​ស្វែងរក​សន្តិភាព​ដល់ក​ម្ពុ​ជា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក អូស្ត្រាលី​បាន និង​កំពុងផ្តល់​ថវិកា​ជាង ៨០០​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​/​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ អូស្ត្រាលី​-​កម្ពុជា នឹង​បន្ត​សហការ​ជាមួយគ្នា ក្នុងស្ថានភាព​លំបាក​ទាំ​ង​នេះ​៕​ដោយ​៖​កូ​ឡាប សូម​អាន​បន្ថែម​នៅក្នុង Fact Sheets!៖​

×