Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​រកឃើញ​អ្នក​ផ្ទុក COVID-19 ៩​នាក់​បន្ថែមទៀត និង​មាន​អ្នកស្លាប់ ១​នាក់​ទៀត​

spot_img

​ប្រទេស​ថៃ៖ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ចំនួន ៩​នាក់​បន្ថែមទៀត និង​មាន​អ្នកស្លាប់​ម្នាក់ទៀត បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​ហក់​ឡើងដល់ ២.៩៣១​នាក់ ចំណែក​អ្នកស្លាប់​បាន​កើន​ដល់ ៥២​នាក់​។​

​នេះ​គឺជា​លើកដំបូង​ហើយ ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​កាលពី​ខែមករា​មក ដែល​មិនមាន​ការឆ្លង​ថ្មី​នៅក្នុង​ទីក្រុង​បាងកក​។ នេះ​ជាការ​បញ្ជាក់​របស់លោក Taweesin Wisanuyothin អ្នកនាំពាក្យ​របស់​មជ្ឍមណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន ៣​ករណី​ពាក់ព័ន្ធ​ករណី​មុនៗ ខណៈដែល ២​ករណី​ទៀត​ជាការ​ឆ្លង​មកពី​ក្រៅប្រទេស ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក និង ៤​ករណី​ទៀត​ឆ្លង​នៅក្នុង​ខេត្ត Yala ជា​កន្លែង​ដែល​អាជ្ញាធរ​បានធ្វើ​តេស្ត​យ៉ាងច្រើន​លើ​ប្រជាជន​ដោយសារ​តែមាន​អត្រា​ឆ្លង​ខ្ពស់​។​

​អ្នកស្លាប់​ចុងក្រោយបង្អស់​គឺជា​ស្ត្រី​វ័យ ៦៤​ឆ្នាំ​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជិត ៣.០០០​នាក់ មាន​អ្នកជំងឺ​ចំនួន ២.៦០៩​នាក់​បានជា​សះស្បើយ និង​បាន​ត្រឡប់ទៅផ្ទះ​វិញ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×