Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ អរគុណ​កូនក្មួយ​នៅ​ម៉ាឡេស៊ី ដែល​យោគយល់ ដល់​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា​

​ភ្នំពេញ​៖ មកទល់​ថ្ងៃនេះ កម្ពុជា​និង​ពិភពលោក កំពុង​សកម្ម​នាំគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ។ ហើយ​មកទល់ពេលនេះ ពិភពលោក​ក៏​មិនទាន់​រកឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ​នៅឡើយ​ទេ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៧​ខែមេសា​នេះ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​កូនក្មួយ​ពលករ​ជាង​២០០ នាក់ ដែល​ក្នុងនោះ​ក៏មាន​កូនក្មួយ​អ្នកទោស​ចំនួន ៧៣​នាក់​ផងដែរ ដែល​ត្រូវបាន​ផ្អាក​ការធ្វើដំណើរ​វិលត្រឡប់​មក​កម្ពុជា កាលពីពេល​ថ្មីៗ​ក្នុងពេល ដែល​ដែល​ប្រទេស​យើង កំពុង​ដាក់​បម្រាម​តឹងរ៉ឹង​ក្នុងការ​ធ្វើដំណើរ​។​

​ប៉ុន្តែ​នៅពេលនេះ​បម្រាម​ការធ្វើដំណើរ​ក្នុងប្រទេស​ក៏បាន​លើក ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឲ្យ​កូនក្មួយ​ពលករ​ខ្មែរ​ជាង​២០០​នាក់ អាច​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។ ប៉ុន្តែ​សូម​កូនក្មួយ​ទុកពេល​វេលា​ឲ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី គេ​ធ្វើតេស្ត​សុខភាព​សិន ដើម្បី​បញ្ជាក់ថា កូនក្មួយ​គ្មាន​សញ្ញា​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩ ។ យើងទាំងអស់គ្នា ទាំង​អ្នក​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស គឺ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច កុំ​នាំ​រោគ​ឆ្លង​ពី​ក្រៅ​ចូលក្នុង និង​ពី​ម្នាក់​ទៅ​ម្នាក់ ព្រោះ​ជំងឺ​កូ​វីដ​-១៩ នេះ គឺ​ងាយ​ឆ្លង​ខ្លាំងណាស់​។​

​សូម​កូនក្មួយ​កុំ​បារម្ភ​អ្វី ប្រសិនបើ​កូនក្មួយ​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩​ទេ គឺ​កូនក្មួយ​អាច​វិល​ត្រឡប់មក​កម្ពុជា​វិញ បាន​ក្នុងពេល​ឆាប់ៗ​នេះ​។ ផ្ទុយ​ពីនេះ បើ​ខាង​ម៉ាឡេស៊ី ពិនិត្យឃើញ​មាន​កូ​វីដ​-១៩ ទៅលើ​កូនក្មួយ​ណា គឺ​ត្រូវ​នៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ​សិន រហូតដល់​ជាសះស្បើយ ទើប​អនុញ្ញាតឱ្យ​ត្រឡប់មក​កម្ពុជា​វិញ​។​

​ចំពោះ​កូនក្មួយ​ដែល​នឹង​មកដល់​កម្ពុជា​វិញ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ (​រស់នៅ​ដាច់ដោយឡែក​) សិន ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត ហើយក៏​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត នៅតាម​ផ្ទះ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

×