Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្វឹក​សាច់ដុំ ក្លាយជា​អ្នក​ស៊ី​ឈ្នូ​លលក់ និង​ដឹកជញ្ជូន​ធូ​រេ​ន សឹង​ពុំគួរ​ឲ្យ​ជឿ​! ខណៈ​ក្លឹប​ត្រូវបាន​បិទ​ដោយ​កូ​វីដ​១៩ (​វីដេអូ​)

spot_img

​ថៃ​៖ ខណៈពេលដែល​កន្លែង​ហាត់ប្រាណ​នៅ​ទូទាំងប្រទេស​ថៃ ត្រូវបាន​បញ្ជា​ឱ្យ​បិទ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​១៩​នេះ ម្ចាស់​អាជីវកម្ម​ទុរេន​ម្នាក់​បានគិត​ឃើញ​គំនិត​មួយ​ដោយ​ជួល​គ្រូៗ​បង្វឹក​ហាត់ប្រាណ​ដែល​កំពុង​ទំនេរ​ការងារ ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​របស់គាត់ ដើម្បី​លក់​និង​ដឹកជញ្ជូន​ទុរេន​ទៅ​ឲ្យ​អតិថិជន​ដោយ​គ្មាន​អាវ​។​

​ជាក់ស្តែង ផេ​ក​ហ្វេ​ស​ប៊ុ​ក​ហាង​ផ្លែឈើ​ទើប​បង្កើត​ថ្មី​មួយ របស់​ម្ចាស់​អាជីវកម្ម​ខាងលើ បានទទួល​ការចាប់​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយមាន​អ្នក​តាន​ដាន (follower) រាប់ពាន់នាក់ បន្ទាប់ពី​ផេ​ក​នេះ​បានដាក់​បង្ហាញ​រូប​បុរស​សាច់ដុំ​កង់ៗ លើក​កាន់ រៀបចំ​ទុរេន។​

Bsamfruit ทุเรียนเดลิเวอรี่ ដែលជា​ផេ​ក​ទើប​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១១ ខែមេសា ​បាន​ទាក់ទាញអ្នកតាមដាន​ជាង ២៥០០ នាក់ ត្រឹមតែ​រយៈពេល ១៣ ថ្ងៃ​ប៉ុណ្ណោះ ។ នេះ​បើ​យោងតាម Mothership​។​

​ហាង​ផ្លែឈើ​ថៃ​នេះ​មាន​ទីតាំង​នៅក្នុង​ខេត្ត​ឈៀង​ម៉ៃ ហើយ​ត្រូវបាន​បើក​ដំណើរការ​ដោយ​ម្ចាស់​អាជីវកម្ម ដែលជា​មេ​ចុងភៅ ​នៃ​ហាង​អាហារ​មួយ​ឈ្មោះ Bsamcook កាលពី​ថ្ងៃទី ២២ ខែមេសា​។​

​លោក​ក៏បាន​បរិច្ចាគ​ឃ្លាំង​មួយ ដើម្បី​ផ្ទុក​ទុរេន​ទាំងអស់​មកពី​ខេត្ត Chanthaburi និង Rayong​។

​មេ​ចុងភៅ​រូបនេះ​មាន​គោលបំណង​លក់ និង​ចែកចាយ​ផ្លែឈើ​ផ្សេងទៀត​ផងដែរ រួមមាន​ផ្លែ​មង្ឃុត សាវម៉ាវ និង​ផ្លែស្វាយ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz, nextshark)​


spot_img
×