ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២០ និងពីមណ្ឌលអប់រំកែប្រែចំនួន៤ ដោយមានទណ្ឌិតសរុប ២៧៣នាក់ (ស្រី២៤នាក់)។
នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ លើបញ្ជីស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោសពី ពន្ធនាគាររាជធានី~ខេត្ត ចំនួន២០ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប ២៧៣ នាក់ (ស្រី ២៤ នាក់) ៕ដោយ៖កូឡាប