ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់បាត់បង់អាយុជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារតែបាក់ដីដំបូករលំសង្កត់ លើក្រោយពេលដែលដីដំបូកនោះ ត្រូវបានត្រាក់ទ័រឈូសឆាយក្រឡឹងជុំវិញ ដែលហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយនេះ បានកើតឡើង កាលពីវេលាម៉ោង១៨ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចត្រពាំងឈូក ភូមិត្បែង ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ដោយដីដំបូក រលំសង្កត់ខាងលើនោះ បានបណ្តាលឱ្យស្លាប់ឈ្មោះ សូ រ៉េ អាយុ៤៦ឆ្នាំ រស់នៅភូមិត្បែង ឃុំអំពិល ស្រុករមាសហែក ត្រង់ចំណុចត្រពាំងឈូក ស្ថិតក្នុងភូមិត្បែ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានទៅជួលត្រាក់ទ័រ មកពីភូមិ តាខុប ឃុំកំពង់ត្រាច ចំនួន៣គ្រឿង: ១. ឈ្មោះ កែវ ពិសី ភេទប្រុស អាយុ ២៨ឆ្នាំ ២.ឈ្មោះ វ៉ា ថាន ភេទប្រុស អាយុ៣៩ឆ្នាំ ៣ .ឈ្មោះ ជា សំអាត ភេទប្រុស អាយុ៣២ឆ្នាំ អោយ មកឈូសឆាយដី របស់គាត់ នៅចំណុចខាងលើ រហូតដល់ម៉ោង១៨ល្ងាចត្រាក់ទ័រក៏សម្រាក នៅពេលនោះ ជនរងគ្រោះបានដើរទៅជិតដំបូកធំមួយ ដែលត្រាក់ទ័រឈូសក្រឡឹងជុំវិញអស់ ហើយស្រាប់តែដំបូកនោះ បាក់សង្កត់បណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្ដង ជនរងគ្រោះ៕ដោយ៖វ៉ៃកូ