Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការយោធា កាត់ទោស​អតីត​យោធា​២​នាក់ បោកប្រាស់​ប្រជាពលរដ្ឋ​ជាង​២០០នាក់ ថា នឹង​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​

spot_img

​ភ្នំពេញ​៖ លោក ប៉ោក ប៉ន អនុប្រធាន​តុលាការយោធា និង​ជា​ប្រធាន​អង្គ​សវនាការ បានសម្រេច​នឹង​ប្រកាស​សាលក្រម កាត់ទោស​អតីត​យោធា​២​នាក់ ដែល​បាន​បោកប្រាស់​ប្រជាពលរដ្ឋ​ចំនួន ២៤៤​នាក់ ថា នឹង​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ ។​

​តុលាការយោធា​បាន​បើកសវនាការ​សួរដេញដោល​ជនជាប់ចោទ​ចំនួន​២​នាក់ នៅ​ព្រឹក នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ​។ លោក ម៉ែន ហុង ព្រះរាជអាជ្ញារង តុលាការយោធា បាន​បន្ត​រក្សា​បទចោទប្រកាន់​អតីត​យោធា​ទាំងពីរ​នាក់​នេះ​ដដែល គឺ​ចោទ​បទ បង្កើត​ដោយ​ខុសច្បាប់​នូវ​កងកម្លាំងប្រដាប់អាវុធ​ដោយ​គ្មាន​សិទ្ធិ និង​គ្មាន​ការអនុញ្ញាត ពី​អាជ្ញាធរ​ស្របច្បាប់ ប្រព្រឹត្ត​នៅ​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០១៨ បទល្មើស​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៦៣ នៃ​ក្រមព្រហ្មទណ្ឌ​។​។ ជនជាប់ចោទ​២​រូប រួមមាន​៖ ទី​១៖ ឈ្មោះ សុខ ប៊ុនធឿន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា និង​ទី​២៖ ឈ្មោះ រ័ត្ន ច័ន្ទ​មន្នី ហៅ ជ័យ មឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា​។

​អតីត​យោធា​ទាំងពីរ​នាក់ បោកប្រាស់​ប្រជាពលរដ្ឋ​ចំនួន ២៤៤​នាក់ ថា នឹង​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ថ្នូរ​នឹង​ប្រាក់​មួយចំនួនធំ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×