Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ ទទួលបាន​ថវិកា​ពី​សប្បុរសជន ដើម្បី​សកម្មភាព​មនុស្សធម៌​

spot_img

​ខេត្តពោធិ៍សាត់​៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន របស់​ឯកឧត្តម និង​ថវិកា​របស់​សប្បុរសជន​មួយចំនួន ទៅ​ប្រគល់ជូន សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ ដើម្បី​សកម្មភាព​មនុស្សធម៌ និង​ចូលរួម​អបអរសាទរ ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​” កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​ពិធី​ប្រគល់​និង​ទទួល​ថវិកា​ខាងលើ ត្រូវបាន​ធ្វើឡើង​នៅ​ស្នាក់ការ​សាខា​កាកបាទក្រហម​ក​ម្បុ​ជា​ខេត្តពោធិ៍សាត់ ដោយបាន​ការចូលរួម​ពី​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​និង​ជា​ប្រ​ធា​
​ន​គណៈកម្មាធិការ​សាខា ព្រមទាំង​គណៈ​កិត្តិយស សមាជិក សមាជិកា សាខា​កាកបាទក្រហម​ខេត្ត ជាច្រើន​នាក់​ទៀត​។​

​ឯកឧត្តម កែវ រតនៈ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ក្នុង​ជួរ​គណៈកម្មាធិការ មន្ត្រី​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ថ្នាក់ដឹកនាំ​គ្រប់ផ្នែក ដែល​បាន​ខិតខំ​បំពេញ​តួនាទី លើ​វិស័យ​មនុស្សធម៌ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទទួលបាន​ជោគជ័យ ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ​បាន​ទាន់ពេលវេលា​។​ជា​រៀងរាល់ឆ្នាំ​
​កាកបាទក្រហមកម្ពុជា និង​តាម​បណ្តា​ខេត្ត តែងតែ​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ត្រូវបាន​ខកខាន ដោយសារ​នៅលើ​ពិភពលោក ក៏​ដូច​នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​រង​នូវ​ជំងឺ​រា​ត​ល្បាត​កូ​វីដ​១៩​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក្នុងនាម​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​ផង​នោះ បាន​ខិតខំ​ប្រមែប្រមូល និង​គៀរគរ​ស្វែងរក​ក្រុមហ៊ុន និង​សប្បុរសជន​ទទួលបាន​ថវិកា​ចំនួន​២១១.០០០​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ទ្រទ្រង់​បន្ត ដល់​សកម្មភាព​មនុស្ស​ធម៌​នៅក្នុង​ខេត្ត កាន់​តែមាន​ភាពរស់រវើក​។

​ឯកឧត្តម ម៉ៅ ធនិន បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ឯកឧត្តម កែវ រតនៈ ព្រមទាំង​សហការី តំណាង​ក្រុមហ៊ុន និង​សប្បុរសជន ដែល​បាន​ចំណាយធនធាន​សម្រាប់​ចូលរួម​ជួយ​ទ្រទ្រង់ និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​១៥៧ ទិវា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ក្រោម​ប្រធានបទ «​ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​» នៅ​ខេត្តពោធិ៍សាត់​។

​ឯកឧត្តម​បានបញ្ជាក់​ជូន​ទៀតថា ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លងមកនេះ ឯកឧត្តម កែវ រតនៈ និង​លោកជំទាវ ព្រមទាំង​សហការី បាន​ចូលរួមចំណែក​យ៉ាងសកម្ម ដល់​សកម្មភាព​ការងារ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ។

​ឯកឧត្តម​បាន​សន្យាថា ប្រើប្រាស់​ថវិកា​ទាំងអស់នេះ ស្របទៅតាម​គោល​ការច្បាស់​លាស់ និង​ចំ​គោលដៅ ដូច​ពាក្យ​ថា​
«​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​» ៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×