Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ មិនបាន​ត្រួតពិនិត្យ​សុខភាព ត្រូវ​គ្រប់គ្រង​ទាំងស្រុង​នៅ​មូលដ្ឋាន​

spot_img

​បាត់ដំបង​៖ មន្ត្រី​សុខាភិបាល បាន​ប្រាប់​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ឆ្លងដែន មកពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​នានា ដែល​មិនបាន​ត្រួតពិនិត្យ​សុខភាព ត្រឹមត្រូវ​នៅតាម​ច្រកទ្វារព្រំដែន ឬ​តាម​ច​ត្តា​ឡី​ស័ក ដោយ​ធ្វើដំណើរ​មកដល់​មូលដ្ឋាន តាមរយៈ​ការបញ្ចុះ​បញ្ចូល​របស់​ជ​ន​ខិលខូច​នោះ ត្រូវបាន​អាជ្ញាធរខេត្ត​បាត់ដំបង គ្រប់គ្រង​បាន​ទាំងស្រុង​។​

​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ការការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដល់​អាជ្ញាធរ​ស្រុក​មោងឫស្សី កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ ដែល​ឧបត្ថម្ភ​គាំទ្រ ដោយ​អង្គការ​សា​ម៉ា​រីតា​ស់​។​

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ពលករ​ខ្មែរ​ដែល​ឆ្លងដែន​មកពី​ប្រទេស​ថៃ​ភាគច្រើន ពួកគាត់​មានការ​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល ប៉ុន្តែ​មាន​ពលករ​ខ្មែរ​មួយចំនួន​តូច ដោយមាន​ការបញ្ចុះ​បញ្ចូល ពី​សំណាក់​ជនខិលខូច ឬ​ក្រុម​អ្នករត់​រថយន្តឈ្នួល​មួយចំនួន ក៏​ដឹក​ទៅដល់​ភូមិ​ឃុំ​ជា​ស្រុកកំណើត របស់​ពួកគេ ដោយ​មិនបាន​ត្រួតពិនិត្យ​សុខភាព​ត្រឹមត្រូវ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ផងដែរ​។ ទោះបី​ពួកគាត់​មិនបាន​ត្រួតពិនិត្យ​សុខភាព នៅតាម​ច្រកទ្វារព្រំដែន ឬ​នៅ​ច​ត្តា​ឡី​ស័ក​ក៏ដោយ នៅពេលដែល​មកដល់​មូលដ្ឋាន​។ ពេល​អាជ្ញាធរ​ចុះទៅ​សួរនាំ ពួកគាត់​ក៏បាន​សហការ ពិនិត្យ​សុខភាព​ឡើងវិញ និង​បានដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ​ផងដែរ​។ ដើម្បី​ឲ្យ​ការងារ​ត្រួតពិនិត្យ​ពលករ​ខ្មែរ ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ក៏ដូចជា​ការងារ​ផ្សព្វផ្សាយ ការទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​បន្ថែ​ម ដល់​អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់ ពី​ការឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស នូវ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​និង​ពលករ​ខ្មែរ ក្នុង​ខេត្តបាត់ដំបង ដែល​បានមកពី​
​ក្រៅប្រទេស​អំឡុង ពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​១៦.១៧១​នាក់ ។ ប្រជាពលរដ្ឋ​និង​ពលករ​ខ្មែរ ដែលមាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង វិលត្រឡប់​មកពី​ថៃ ចូល​តាម​ច្រកទ្វារ​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត កាលពី​ថ្ងៃទី​២៧ ខែមេសា មាន​ចំនួន ៦០​នាក់ ស្រី ១៦​នាក់ និង​ពលករ​ខ្មែរ មាន​ទីលំនៅ​តាម​បណ្តា​រាជធានី​/​ខេត្ត ដែល​ចូល​មកវិញ តាម​ច្រកទ្វារព្រំដែន ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន ១៦​នាក់ ស្រី ៩​នាក់ ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×