Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ADB ពិភាក្សា​អំពី​ការសហការ​ជាមួយ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ចូលរួម​អនុវត្ត “​គម្រោង​អភិវឌ្ឍន៍​ការប្រកួតប្រជែង​ក​សិ​-​ពាណិជ្ជកម្ម​

spot_img

​ភ្នំពេញ​៖ ធនាគារ ADB ពិភាក្សា​អំពី​លទ្ធភាព នៃ​ការសហការ​ជាមួយ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ចូលរួម​អនុវត្ត “​គម្រោង​អភិវឌ្ឍន៍​ការប្រកួតប្រជែង​ក​សិ​-​ពាណិជ្ជកម្ម (Competitive Agribusiness Development Project)” ដែល​គម្រោង​ផ្តោតលើ​ការបង្កើន​តម្លៃបន្ថែម ដល់​តួអង្គ​នៃ​ខ្សែសង្វាក់​ផលិតកម្ម​កសិកម្ម ដើម្បី​ជំរុញ​ផលិត​កសិកម្ម​កសិកម្ម​។​

​ការពិភាក្សា​នេះ ធ្វើឡើង​ដោយ​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​សហការី បាន ជាមួយ​ក្រុម​បេសកកម្ម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ Video Conference​។

​ភាគី ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ស្វាគមន៍​ចូលរួម​គាំទ្រ អនុវត្ត​គម្រោង ក្នុង​គោលដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​ឯកឧត្តម ក៏បាន​គូស​រំលេច​អំពី​បច្ចុប្បន្ន​ដែល​ធ​.​អ​.​ជ​.​ក​. បាននិងកំពុង​ជំរុញ​ការផ្តល់​ឥណទាន ដល់​សហគមន៍​កសិក​ម្ម និង​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ធុន​តូច និង​មធ្យម គាំទ្រ​ផលិតកម្ម​បន្លែ ការចិញ្ចឹម​សត្វ និង​ការចិញ្ចឹម​ត្រី​។

​ទន្ទឹមនេះ ឯកឧត្តម​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានផ្តល់​ជា​យោបល់​ដោយ​ស្នើឱ្យ ADB គាំទ្រ​ហិរញ្ញប្បទាន​គម្រោង​មួយផ្នែក​ជា Credit Guarantee Scheme ដល់​សហគមន៍​កសិក​ម្ម ដើម្បី​អាចឱ្យ​សហគមន៍​មានលទ្ធភាព ខ្ចី​ឥណទាន​បាន ដោយសារ​បច្ចុប្បន្ន​សហ​គម​ន៍ ភាគច្រើន​មិនមាន​ទ្រព្យ​ធានា ព្រមទាំង​គាំទ្រ​ដល់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម​បន្លែ បន្ទាប់ពី​ប្រមូល​ផល (post-harvest infrastructure) ដូចជា Cool-room និង Pre-cool room ជាដើម​។

​ឯកឧត្តម​អគ្គនាយក ក៏បាន​ថ្លែងអំណរគុណ​ដល់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​ជាច្រើន​កន្លងមក​៕​ដោយ​៖​សម្ផស្ស​

spot_img
×