Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហូ វណ្ឌី​៖ ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ នៅតែ​បន្ត​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ បាន​បង្ក​ផលប៉ះពាល់ ដល់​វិស័យសេដ្ឋកិច្ច​ជាស​កល និង​វិស័យ​ទ្រទ្រង់​សំខាន់ៗ​មួយចំនួន ដូចជា វិស័យ​សេវាកម្ម ដែល​នៅ​ក្នុងនោះ មាន​វិស័យ​ទេសចរណ៍​ជាដើម​។

​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍ បាន​ឲ្យ​ដឹងថា ដ៏​រាប​ណា​ប្រទេស​ទាំងអស់ បើកទ្វា​ទទួល​ស្វា​គម​ភ្ញៀវទេសចរ​ឡើងវិញ និង​ក្រុមហ៊ុន​អាកាសចរណ៍ បើក​ដំណើរការ​ជាធម្មតា​ឡើងវិញ ទើប​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ ងើបឡើង​វិញ​ដែរ​។​
​ប៉ុន្តែ​ដោយសារ​ពុំមាន​ភាព​ធូរ​ស្រាស ឬ​សញ្ញា​វិជ្ជមាន លោក ហូ វណ្ឌី បាន​លើកឡើងថា បើ​ក្នុងករណី​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​នៅតែ​បន្ត​បិទទ្វារ ដោយសារ​ជំងឺ​កូ​វីដ​១៩ យើង​ត្រូវតែ​ខិតខំ​នៅក្នុង​ស្រុក​របស់​យើង​សិន ហើយ​ខិតខំ​ធ្វើយ៉ាងណា ឲ្យ​វិស័យ​ទាំងអស់​ដើរ​ទន្ទឹមគ្នា ទី​១ វិស័យ​ដឹកជញ្ជូន ទី​២ វិស័យ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន និង​ទី​៣ វិស័យ​ស្នាក់នៅ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មានដំណើរ​ការល្អ ដែល​ចំណុច​ទាំងនេះ វា​អាស្រ័យទៅលើ​គោលនយោបាយ​លើកទឹកចិត្ត ក៏ដូចជា​ការជួយ​ទ្រទ្រង់​មួយចំនួន ពី​ក្រសួងសាមី​ផង និង​អន្តរក្រសួង​ផង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​ទាំង​៣​ខាងលើនេះ អាច​ដំណើរ​បាន នោះ​និង​អាចជួយ​ទ្រទ្រង់​ដល់​វិស័យ​ផ្សេងៗ​ទៀត​បាន​។​

​បើតាម​លោក ហូ វណ្ឌី ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក បាន​ផ្អាក​ដំណើរការ​អាជីវកម្ម​អស់ហើយ ក្រុមហ៊ុន​ខ្លះ​ផ្អាក​តាំងពី​ខែ​១ ខែ​២ ឬ​ខែ​៣ ហើយ​ក្រុមហ៊ុន​ខ្លះទៀត ក៏​ចាប់ផ្តើម​ផ្អាក​ដំណើរការ​បណ្តើរៗ​ហើយ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ទេសចរណ៍​ទាំងនោះ ទទួលបាន​ការលើកទឹកចិត្ត ពី​ក្រសួង​ការងារ ជាពិសេស​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងការ​ពន្យារពេល​ប​ង់​ពន្ធ ដែល​នេះ​ជា​ការជួយ​ទ្រទ្រង់ ផ្នែក​ផ្លូវ​អារម្មណ៍​របស់​អ្នករក​ទទួលទាន ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ដើមឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា បាន​ធ្លាក់ចុះ​ប្រមាណ ៣០,៧% ក្នុងនោះ​ទេសចរ​ចិន បាន​ធ្លាក់ចុះ ក្នុង​រង្វង់​៤០% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៩​។ បើ​ប្រៀបធៀប​ជាមួយ​គោលដៅ​ទេសចរណ៍ ក្នុង​តំបន់​ប្រទេសជិតខាង​កម្ពុជា អត្រា​នៃ​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ មក​កម្ពុជា គឺមាន​កម្រិត​ស្រាល​នៅឡើយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​វិស័យ​ទេសចរណ៍ គឺជា​មាស​បៃតង និង​ជា​សសរស្ដម្ភ​នៃ​សេដ្ឋកិច្ចជាតិ ខណៈ​ចំណូល ដែល​បានមកពី​ភ្ញៀវទេសចរ​អន្តរជាតិ​ឆ្នាំ​២០១៩ មាន​ចំនួន​៤.៩១៩ លាន​ដុល្លារ ឬ​ជិត​១៣% នៃ​ផលិតផល​សរុប​ក្នុងស្រុក​។​

​បច្ចុប្បន្ន ដោយ​មិន​គិតពី​ផលប៉ះពាល់​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ វិស័យ​ទេសចរណ៍​កម្ពុជា មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​ធ្វើ​ឲ្យ​កម្ពុជា បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​។ ឆ្នាំ​២០១៩​កន្លងទៅ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ បានមក​ប្រទេស​កម្ពុជា មាន​ប្រមាណ ៦,៦ លាន​នាក់ កើនឡើង​៣​ដង បើ​ធៀប​នឹង​១០​ឆ្នាំមុន ដែលមាន​ចំនួន​ប្រមាណ ២,១៦​លាន​នាក់​ប៉ុណ្ណោះ​៕​ដោយ​៖​សម្ផស្ស​

spot_img
×