Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម​រំលោភ​សម្លាប់​លើ​ស្ដ្រី​ម្នាក់​(វីដេអូ)

spot_img

​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​២៨​ខែមេសា​នេះ មាន​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​លើ​ស្ដ្រី​ម្នាក់ ដែល​បង្កឡើង​ដោយ​សង្ស័យ​ម្នាក់ នៅក្នុង​បន្ទប់​ផ្ទះជួល​របស់​ជនរងគ្រោះ នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

​តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​ផ្ទាល់ បាន​ឲ្យ​ដឹងថា ស្ត្រី​រង​គ្រោះជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​នៅ​ថ្ងៃ​នាង​ទើបតែ​បើក​ប្រាក់ខែ ។ នាង​ ឈ្មោះសៀត ស៊ន អាយុ២៨ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុកមេសាង ខេត្តព្រៃវែង និង​មានកូន​ម្នាក់​។ នារី​រងគ្រោះ​ស្នាក់នៅ​បន្ទប់​ជួល ជា​នឹង​កូន ដោយ​មិនមាន​សាច់ញាតិ បងប្អូន​ស្នាក់​ជាមួយ​នោះទេ​។ ចំណែកប្តីនាងកំពុងធ្វើដំណើរតាមរយៈម៉ូតូ ពីខេត្តកំពត។

​ទោះយ៉ាងណា ពេល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​ពិច័យ​លើ​សព ដើម្បី​ឈានទៅ​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​៕​ដោយ​៖​កូ​ឡាប​

spot_img
×