Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​នគរបាល​ម្នាក់ បាញ់ប្រហារ ត្រូវ​បុរស​ម្នាក់ ចំ​កំប៉េះគូទ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់

spot_img

​កំពត ​៖ ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ ត្រូវ​បុរស​ម្នាក់ ចំ​កំប៉េះគូទ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចាប់ខ្លួនបាន​ហើយ ក្រោយ​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ស្រុក​ជុំ​គិរី ខេត្តកំពត​។​

ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​នេះ ត្រូវ​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ ពេល​រូបគេ​កំពុង​រត់គេចខ្លួន នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​ដឹងថា ជនល្មើស​ឈ្មោះ កែ រ័ត្ន​វិជ្ជា ជា​អ្នកធ្វើ​សកម្មភាព​ផ្ទាល់ ក្នុងចំណោម​បក្ខពួក​ចំនួន​៣​នាក់​។​

​ខ្មាន់កាំភ្លើង គឺជា​មន្ដ្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

សូមបញ្ជាក់ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោងជាង​៣​យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិត នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥១ មុខ​សូរិយា​ម៉​ល ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី ជនសង្ស័យ​មួយក្រុម បាន​ដក​កាំភ្លើង​បាញ់​ចំនួន​ពីរ​គ្រាប់ បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ៕​

ដោយ​៖​កូ​ឡាប​

spot_img
×