Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់មានចង់បាន​ហួសហេតុ​លោក កែវ មុនី​រតន៍ ឆបោក​វិនិយោគិន​ចិន និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ រឿង​ដីធ្លី ត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ

spot_img

​កំពង់ស្ពឺ​៖ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដោយសារ​ធ្វើការ​បោកប្រាស់​លើ​វិនិយោគិន​ជនជាតិ​ចិន និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ​។ ចាប់ខ្លួន​យោងតាម​ដីកា​របស់​តុលាការ ខេត្តកំពង់ស្ពឺ​។​

​សូមបញ្ជាក់ថា ក្រៅពី​ការបោកប្រាស់​លើ​វិនិយោគិន​ចិន លោក កែវ មុនី​រតន៍ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ប្តឹង​ក្រុមហ៊ុន កែវ មុនី​រតន៍ និង​អំពាវនាវ​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាមច្បាប់ ក្រោយ​បុគ្គល​រូបនេះ​បាន​បោក​ពួកគាត់​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ។​

​ព្រះរាជអាជ្ញារង​ខេត្តកំពង់ស្ពឺ លោក វ៉ិ​ត ម​ឃៈ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន លោក កែវ មុនី​រតន៍ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ កាន់​លិខិតឆ្លងដែន​លេខ N00222949 ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ​៧ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​ចំពោះមុខ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២០ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពីបទ «​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​»​។ ដីកា​នេះ​អនុញ្ញាត​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌ ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​បុគ្គល​នោះ​ឲ្យ​ចូល​បង្ហាញខ្លួន​។​

​តំណាង​អយ្យ​ការចេញ​ដីការ​កោះហៅ​លើ​ឈ្មោះ កែវ មុនី​រតន៍ ដើម្បី​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​ឈ្មោះ ហ្វូ​ក ម៉ី​ឈី (FU MINQI) ប្តឹង​ពីបទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស តែ​ឈ្មោះ កែវ មុនី​រតន៍ មិនបាន​ឆ្លើយ​ទៅ​បំភ្លឺ​តាម​ការកំណត់​ក្នុង​ដីកាកោះ របស់​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នោះទេ​។​

យោងតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ​ផងដែរ កម្លាំង​នគរបាល​បាន​ឈានទៅដល់​ការឃាត់ខ្លួន លោក កែវ មុនី​រតន៍ និង​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ទុក​ចាត់​ការបន្ត​តាម​នីតិវិធី​៕

ដោយ​៖​កូ​ឡាប​

spot_img
×