កណ្ដាល៖ នគរបាលស្រុកអង្គស្នួល បានឲ្យដឹងពីករណីធ្វើឲ្យខូចខាតដោយចេតនា ដុតម៉ូតូ ដោយសង្ស័យបានផឹកស្រាស្រវឹងហើយបានមករករឿងបងស្រីបង្កើតឲ្យលក់ដីនិងលក់ផ្ទះយកលុយឲ្យខ្លួនចាយ ។ពេលនោះជនរងគ្រោះបានប្រាប់ថាគ្មានលុយឱ្យទេ។
កើតហេតុថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០វេលាម៉ោង០៩និង៥៥នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិបឹងរមាសឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សួស សំអាត ភេទស្រីអាយុ៣៥ឆ្នាំមុខរបរកសិករនៅភូមិបឹងរមាស ឃុំទួលព្រេជស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្សយ័ចំនួន០១នាក់ប្រុស ឃាត់ខ្លួនឈ្មោះ សួស គង្គា ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតនៅភូមិបឹងរមាសឃុំទួលព្រេជស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភារខូតខាត ម៉ូតូម៉ាក XR១គ្រឿងឆេះខូចទាំងស្រុង និងបែកទ្វាកញ្ចក់១ផ្ទាំងនៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយបានមករករឿងជនរងគ្រោះជាបងស្រីបង្កើតឲ្យលក់ដីនិងលក់ផ្ទះយកលុយឲ្យខ្លួនចាយ ។ ពេលនោះជនរងគ្រោះបានប្រាប់ថាគ្មានលុយឱ្យទេ។ទើបជនសង្ស័យរុញអង្រួន ទ្វាផ្ទះ បណ្តាលឲ្យបែកកញ្ចក់ទ្វាផ្ទះមួយ ផ្ទាំង បន្ទាប់មកជនសង្សយ័បានដុតម៉ូតូម៉ាក XR បណ្តាលឲ្យឆេះខូតខាតទាំងស្រុង។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕
ដោយ៖កូឡាប