Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បើក​កិច្ច​ស្រាវជ្រាវ​ស៊ើបអង្កេត​ក្រុមហ៊ុន​មួយ ពាក់ព័ន្ធ​នឹង​ការបើក​អាជីវកម្ម​ល្បែងភ្នាល់​អុជកាំជ្រួច​

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែមីនា ឆ្នាំ​២០២០ ឯកឧត្តម អ៊ី​វ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន និង​ជា​ប្រធាន ​ក្រុមការងារ បើក​កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត​ក្រុមហ៊ុន​មួយ ពាក់ព័ន្ធ​នឹង​ការបើក ​អាជីវកម្ម​ល្បែងភ្នាល់​អុជ​កាំជ្រួច​។ កន្លងមក មាន​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​ករណី​ល្បែងភ្នាល់ ​អុជ​កាំជ្រួច​នេះ​បាន​បង្ក​ការរំខាន និង​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ក្តី​ព្រួយបារម្ភ​ពី​សុវត្ថិភាព សុខភាព និង ​ហានិភ័យ​នានា​របស់ខ្លួន ។​

​ដោយមាន​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេសសម្តេច​ក្រឡាហោម
បានសម្រេច​បង្កើត​ក្រុមការងារ​ស្រាវជ្រាវ​នេះ ដោយមាន ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន
ជា​ប្រធាន​ក្រុមការងារ ដឹកនាំ​បំពេញ​កិច្ចការ​នេះ និង​មាន​ការចូល​រួមសហកា​រ​ពី​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ
​មួយចំនួន​ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​របស់​អគ្គាធិការដ្ឋាន និង មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម
អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ អគ្គាធិការរង អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន
​រដ្ឋបាល ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ លោកស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ អភិបាលស្រុក​អ​ន្លែ​ង
​វែង និង​ប្រធាន​នាយកដ្ឋាន​នៃ​អគ្គាធិការដ្ឋាន​៕

ដោយ​៖​កូ​ឡាប​

spot_img
×