Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចូលរួម​អនុវត្ដ ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​១ឧសភា​នេះ​៖ បើកឡាន​អត់​ប័ណ្ណបើកបរ​ផាក​១​លាន ២​សែន​រៀល ​ជិះ​ម៉ូតូ​អត់​មួក​៦​ម៉ឺនរៀល

​ភ្នំពេញ​៖ អនុក្រឹត្យ​ថ្មី​មួយ​ដោយ​ធ្វើការ​កែសម្រួល នូវ អនុក្រឹត្យ ស្តីពី ការពិន័យ អន្តរការណ៍​ចំពោះ អំពើ ល្មើស នឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក ។​

អនុក្រឹត្យ​ថ្មី​ក្នុងការ​ពិន័យ​អំពើ​ល្មើស​ចរាចរណ៍ ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល កំពុង សម្លាប់ អ្នកធ្វើដំណើរ តាម ដងផ្លូវ ក្នុង មួយថ្ងៃ ជា​មធ្យម​ប្រមាណ​៥​នាក់ ។​

អនុក្រឹត្យ​ថ្មី​នេះ​ត្រូវ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៧ មីនា ឆ្នាំ ២០២០ ធ្វើឡើង​តាម​សំណើរ​របស់​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ត្រូវគេ​មើលឃើញថា មានការ​ដាក់ពិន័យ ធ្ងន់ ជាង​មុន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ ។​
​ អ្នក​ល្មើសច្បាប់​ចរាចរណ៍ ក្នុងនោះ​អ្នកធ្វើដំណើរ​តាម ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព​ឬ​ម៉ូតូ​មិនមាន​កញ្ចក់ មើល​ក្រោយ ត្រូវ​ពិន័យ​ទាប​បំផុត​៦​ម៉ឺន​រៀល រីឯ ឡាន​ពិន័យ ទាបបំផុត​៧៥០០០​រៀល ។ បើបើកបរយានយន្តក្នុងភាពស្រវឹង​ត្រូវ​ពិន័យ​ចាប់ពី ១ លាន រៀល​ដល់​៤​លាន រៀល ។​

អ្នកបើកបរយានយន្ត ដោយ​គ្មាន​ប័ណ្ណ​បើកបរ ឬ ក្នុង​រយៈពេល​ដែល​បណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬ​ទុកជា​មោ​ឃៈ ត្រូវ​ពិន័យ ដូចតទៅ​៖ ទឹក ប្រាក់ ចំនួន​១២០០ ០០០ រៀល​សម្រាប់​យានយន្ត​ធុន​ស្រាល ទឹកប្រាក់​ចំនួន​២៤០០.០០០ រៀល​សម្រាប់​យានយន្ត ធុន​ធ្ងន់​៕​ដោយ៖កូឡាប

×