Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ថ្ងៃ​គេ​ពិន័យ ទើប​នាំគ្នា​យក​រថយន្ត​ទៅធ្វើ​ឆៀក ច្រើន​ខុស​ប្រក្រតី ព្រោះ​ច្បាប់​ចរាចរណ៍​ថ្មី ចាប់ផ្ដើម​អនុវត្ត ថ្ងៃទី​១​ឧសភា​

spot_img

​បាត់ដំបង​៖ ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង បាន​យក​រថយន្ត​តូចធំ​ទៅធ្វើ​ឆៀក​ជាច្រើន​គ្រឿង​ខុស​ប្រក្រតី ខណៈដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​កែសម្រួល​ត្រង់ចំណុច​មួយចំនួន ពិសេស​ចំណុច​ការផាកពិន័យ រាល់​យានយន្ត​ប្រព្រឹត្តល្មើស​នឹង​ឈានចូល​អនុវត្ត​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​ខាងមុខ​។​

​លោក សួ ប៊ុន​រ៉ុង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​ថា ជា​រៀងរាល់ថ្ងៃ​ធ្វើការ គឺ​ចាប់​ពីថ្ងៃ​ចន្ទ ដល់​សុក្រ មានតែ​រថយន្ត​ប្រមាណ ៥០​ទៅ​៦០​គ្រឿង​ប៉ុណ្ណោះ ដែល​បានមក​ធ្វើ​ឆៀក ប៉ុន្តែ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ មាន​រថយន្ត​សម្រុក​មក​ធ្វើ​ច្រើន​តាំងពីព្រឹក រហូតដល់​ល្ងាច ហើយ​មន្ត្រី​មន្ទីរ​បានធ្វើ​ឆៀករថយន្ត​របស់​ពលរ​ដ្ឋ បាន​ប្រមាណ​ជិត ២០០​គ្រឿង ហើយ​ក៏មាន​រថយន្ត​នៅសល់​ជាច្រើន​ទៀត​។ ការ​មក​ធ្វើ​ឆៀក​នេះ ភាគច្រើន​ជា​រថយន្ត​ជិត​ផុត​កាលបរិច្ឆេទ ហើយ​ការ​សម្រុក​មក​ធ្វើ​នេះ គឺ​ពួកគាត់​បាន​យល់ដឹង​ច្រើន​ពី​ច្បាប់​ចរាចរណ៍​ថ្មី ដែល​រាជរដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​អនុវត្តន៍​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​លោក សួ ប៊ុន​រ៉ុង បាន​បញ្ជាក់ថា សម្រាប់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន នឹងធ្វើ​ឆៀក រថយន្ត​របស់​ពលរ​ដ្ឋ នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ផងដែរ តាម​សេចក្តីប្រកាស​របស់​ក្រសួង ហើយ​ការធ្វើ​នេះ ធ្វើ​ឲ្យ​មាន​តម្លាភាព អ្នក​មក​មុន​ធ្វើ​មុខ អ្នក​មក​ក្រោយ​ធ្វើ​ក្រោយ ។​

​គួរបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល បានសម្រេច​កែប្រែ​នូវ​មាត្រា​មួយចំនួន ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​បានអនុម័ត​នៅ​អំឡុង​ឆ្នាំ​២០១៥ ដោយ​ការកែប្រែ​នេះ ភាគច្រើន​ផ្ដោតទៅលើ​ការផាកពិន័យ ក្នុង​គោលបំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ៕​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×