Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ និយាយថា ចិន​ចង់​ឲ្យ​គាត់​ចាញ់ ក្នុងការ​បោះឆ្នោត​លើក​ក្រោយ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច​ដូ​ណា​ល់ ត្រាំ បាន​និយាយថា ប្រទេស​ចិន “​នឹងធ្វើ​អ្វី​គ្រប់​យា់ង​ដែល​ពួកគេ​អាចធ្វើ​បាន​” ដើម្បី​ឲ្យ​គាត់​ចាញ់​ការបោះឆ្នោត​ឡើងវិញ​។ លោក​ត្រាំ​បាន​បង្កើន​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​ប៉េកាំង ចំពេល​អា​មេ​រិច កំពុង​រង​ការ​រាតត្បាត​យ៉ាងខ្លាំង​ពី​វីរុស​កូ​រ៉ូ​ណា​។​

​នៅក្នុង​កិច្ចសម្ភាសន៍​នៅ​សេត​វិមាន ជាមួយនឹង​ទីភ្នាក់ងារសារព័ត៌មាន Reuters លោក​និយាយថា ទីក្រុង​ប៉េកាំង​ប្រឈម នឹង​ផលវិបាក​ជាច្រើន របស់​អា​មេ​រិច​ពី​ការផ្ទុះ​វីរុស​។​

​លោក​ថ្លែងថា ចិន​គួរតែ​អនុញ្ញាតិ​ឲ្យ​ពិភពលោក បានដឹង​អំពី​ការឆ្លង​រា​ត​ដាល ឲ្យ​បាន​ឆាប់រហ័ស​។​

​លោក​ត្រាំ ខ្លួនឯង​ជារឿយៗ រង​ការ​រិះគន់ថា មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា​។​

​រហូតមកដល់​ពេលនេះ តួលេខ​នៃ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច​មាន​ជាង ១.០០០.០០០​នាក់ និង​ស្លាប់​ជាង ៦០.០០០​នាក់​។ វីរុស​ក៏បាន​ញាំញី​សេដ្ឋកិច្ច​អា​មេ​រិច​យ៉ាងខ្លាំង​។​

​យុទ្ធ​ធនា​ការបោះឆ្នោត​សម្រាប់​អា​ណិ​ត្ត​ថ្មី នៅ​អា​មេ​រិច នឹង​ចាប់ផ្តើម​នៅក្នុង​ខែវិច្ឆិកា​។​

​ត្រាំ ថ្លែងប្រាប់ Reuters ដូច្នេះ​ថា “​មានរឿង​ជាច្រើន​ដែល​ខ្ញុំ​អាចធ្វើ​។ ពួកយើង​កំពុង​រកមើល​ពីអ្វី​ដែល​បានកើត​ឡើង​”​។​

​លោក​បន្ថែមថា “​ចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​អាចធ្វើ ដើម្បី​ឲ្យ​ខ្ញុំ​ចាញ់​ការប្រកួតប្រជែង (​ការបោះឆ្នោត​)”​។​

​សូមបញ្ជាក់ថា ប្រទេស​ចិន កន្លែង​ដែល​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ផ្ទុះ​ចេញ​កំពុង​ប្រឈម​នឹង​ផលវិបាក​ជាច្រើន ដោយសារតែ​ប្រទេស​ជាច្រើន​ទំនង​ធ្វើការ​ប្តឹង​ចិន ដើម្បី​ឲ្យ​ផ្តល់​សំណង​ដល់​ពួកគេ ដោយសារ​ការបំផ្លាញ​សេដ្ឋកិច្ច​របស់​វីរុស​។​

​កាលពីពេល​ថ្មីៗ​នេះ អូស្ត្រាលី​ក៏បាន​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត រក​ប្រភព​នៃ​វីរុស​កូ​រ៉ូ​ណា​ផងដែរ ប៉ុន្តែ​ត្រូវបាន​ចិន​ច្រានចោល ដោយ​លើកឡើងថា វា​ជា​រឿង​នយោបាយ និង​ប្រាប់​វិញ​ថា វា​ជា​ពេលដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×