Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានចេញ​សេចក្ដីណែនាំ​ស្ដីពី​ការបង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩

spot_img

​ភ្នំពេញ ៖ យោងតាម​ស្ថានភាព​នៃ​ការរីក​រាលដាល​និង​ករណី​ស្លាប់​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ នៅលើ​ពិភពលោក​ក៏ដូចជា​នៅក្នុង​តំបន់ នៅតែ​បន្ត​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ ទោះបីជា​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សភាព​ធូរស្រាល ដោយមាន​អ្នកជំងឺ​ជាសះស្បើយ​ស្ទើរ​ទាំងស្រុង និង​ពុំមាន​ករណី​ឆ្លង​ថ្មី​នាពេល​ថ្មីៗ​នេះ​ក្ដី ក៏​សភាពការណ៍​ដ៏​គួរ​អបអរសាទរ​នេះ ស្ថិតក្នុង​ដំណាក់កាល​ផុយស្រួយ​នៅឡើយ​។ សេចក្ដីណែនាំ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមេសា ឆ្នាំ​២០២០​។

​អនុវត្តតាម​ការអំពាវនាវ​នាពេល​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជា​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ សូម​ធ្វើ​ការណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ទាំងអស់ ឱ្យ​បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ មិនត្រូវ ធ្វេសប្រហែស និង​មិនត្រូវ​មើលស្រាល​ស្ថានការណ៍​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ នេះឡើយ​។​

​គ្រប់​កងឯកភាព ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​សេចក្ដីណែនាំ​លេខ​០០៣/២០២០ ស​.​ក​.​ន ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ របស់​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ស្ដីពី​ការបង្ការ ការពារ ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​ខូ​វីដ​-១៩ (Covid-19)​៕ដោយ កូឡាប

spot_img
×