Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកលក់​ឡេ​តាម​អន​ឡាញ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដុត​ទ័​រ​សុខភាព​និង​សម្រស់​ឯក ចេញមុខ​ទទួលខុសត្រូវ

spot_img

​ភ្នំពេញ​៖ ក្រុម​អ្នកលក់​ឡេ​តាម​អន​ឡាញ បានមក​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​តាម​បណ្តាល​ខេត្ត​ដែលមាន​ទីតាំង​ស្ថិតនៅ បុរី​ភ្នំពេញ​ថ្មី ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នៅ វេលា​ម៉ោង ១​និង​៣៥​នាទី រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​អ្នក​ស៊ី​លក់​ផលិតផល​អន​ឡាញ បានស្នើ​សុំ​ទាម​ទារលុយ​ពី​ម្ចាស់​ក្រុមហ៊ុន​វិញ ហើយ​ឲ្យ​ក្រុមហ៊ុន​យក​ផលិតផល​ដូចជា​ឡេ​ជាដើម ទៅវិញ​ចុះ​។ ក្រុមហ៊ុន​នោះ​មានឈ្មោះ​ដុត​ទ័​រ​សុខភាព​និង​សម្រស់​ឯក ។ តំណាង​អ្នក​តវ៉ា បានស្នើ​ឲ្យ​ក្រុមហ៊ុន​របស់​ទៅវិញ និង​ផ្ទេរប្រាក់​តម្កល់​ប្រគល់​ឲ្យ​ពួកខ្លួន​វិញ ព្រោះថា​ក្រុមហ៊ុន​លក់​ផលិតផល​បោកប្រាស់ គ្មាន​គុណភាព បានន័យថា ផលិតផល​ក្លែងក្លាយ​។ ស្ត្រី​រូបនោះ បាន​បញ្ជាក់ថា ថៅកែ​ក្រុមហ៊ុន បាន​ឡាយ​លក់​តែ​កាបូប មិនដែល​ឡាយ​លក់​ផលិតផល​ឡេ​នោះទេ នៅពេលដែល​ពួក​ខ្ញុំ​បាន​បង់លុយ​ឲ្យ​ទៅ​ក្រុមហ៊ុន​រួចរាល់​។ ហើយ​មក​ដល់ពេល​ក្រុមហ៊ុន មិនបាន​ចេញមុខ​មក​ដោះស្រាយ​នោះទេ និង​ក៏​មិន​មក​យក​អីវ៉ាន់​ទៅវិញ​ដែរ​។ នៅពេល​ក្រុមហ៊ុន បាន​ប្លុក​លេខ​ទូរស័ព្ទ និង​ប្លុក​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ចោល​ទៀត ធ្វើ​ឲ្យ​ពួក​ខ្ញុំ​មិនអាច​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​បានទេ​។

​ស្ត្រី​រូបនោះ បាន​និយាយថា ថៅកែ​ក្រុមហ៊ុន​បាន​ប្រាប់ថា អូន​អែង​យក​ផលិតផលរ​បស់បង​ទៅ​លក់​ទៅ ដឹង​តែ​ចំណេញ​តែម្តង តែ​ដាក់​ប្រាក់​កក់​ជាង​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​ស្ត្រី​រូបនោះ បាន​និយាយថា​នៅ​ខេត្ត​កែប មាន​ទំហំ​តូច​ចំណុច​ឲ្យ​ខេត្តកំពត អីចឹង​អូន​អែង​បង់​តែ​៨​ពាន់​ដុល្លារ​បាន​ហើយ ដែល​ផលិតផល​ថែរក្សា​សម្រស់​សរុប​ប្រមាណ​១២​មុខ​។ មុខ​ខ្ញុំ​ចេញមក​ឡាយ​បែបនេះ ខ្ញុំ​បាន​សម្រួល​ជាមួយ​គាត់​(​ថៅកែ​ក្រុមហ៊ុន​)​រួចហើយ ហើយ​មកដល់​ពេល​ខ្ញុំ​មិនអាច​ទាក់ទង​ទៅ​ក្រុមហ៊ុន​លែង​បាន​។ នាង​បន្តថា ក្រុមហ៊ុន​ពេល​ទទួល​លុយ​ពី​ខ្ញុំ​ស្រួល​ណាស់ ហើយ​ប្រគល់​អីវ៉ាន់​មក​គ្រប់​ហើយ ស្រាប់តែ​ផ្តាច់ចេញ​ទទួលខុសត្រូវ​។

​ពួកគេ​បាន​អះអាងថា ថៅកែ​ស្រី​រូបនោះ បាន​អះអាងថា គាត់​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​គាត់ ហើយ​បើ​មានរឿង​អ្វី​មេធាវី​របស់គាត់ ជា​អ្នកការពារ ប៉ុន្តែ​ស្ត្រី​អ្នកលក់​ឡេ​បាន​លើកឡើងថា មេធាវី​នោះ ធ្វើ​ការងារ​សម្រាប់តែ​ការពារ​មនុស្ស​ខូច​ឬ​?៕​ដោយ កូឡាប

spot_img
×