Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​! ប្រពន្ធ​តាម​ទាន់​ប្តី​នាំ​ស្រី​ទៅ​កែ​សម្ផស្ស​ផ្អើល​មុខ​ហាង ខណៈ​ស្រី​ស្នេហ៍​សម្ងំ​ក្នុង​រថយន្ត​ទាំង​ស្ថានភាព​ច្រមុះ​មិនទាន់​សះ​របួស (​វីដេអូ​)

spot_img

​រឿងរ៉ាវ​ប្តី​ផិតក្បត់​ទាំង​ដែល​មិនទាន់​លែងលះគ្នា​ដាច់ស្រេច ហើយ​ត្រូវ​ប្រពន្ធដើម​តាម​ទាន់ ខណៈ​ស្រី​ស្នេហ៍​នៅក្នុង​ឡាន​ទាំង​ស្ថានភាព​ច្រមុះ​មិនទាន់​សះ​របួស​ពី​ការកែ​សម្ផស្ស បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចែករំលែក​ពេញ​បណ្តាញ​សង្គម ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Yubee Ly ត្រូវជា​ប្រពន្ធដើម​ដែល​រូប​សម្រស់​ដ៏​ស្រស់ស្អាត បាន​បង្ហោះ​វីដេអូ​ស្តែងៗ និង​រួមទាំង​រូប​អាពាហ៍ពិពាហ៍​ស្របច្បាប់ ដោយ​រៀប​រាប់ទាំង​ការឈឺចាប់​ដូច្នេះ​ថា​៖ «​ថោកទាប​ណាស់​លែង​គ្នា​ជាមួយ​ខ្ញុំ​មិនទាន់​ដាច់​ផង​វា​ហ៊ាន​នាំ​ស្រី​វា​ទៅ​កែ​មុខ​ឡើង​អែម ហើយ​មី​សំផឹង​និង​ក៏​ថោកទាប​សាហាវ​ដែល​ទាក់ទង​ប្តី​គេ​សោះ​ហ៊ាន​មក​ស្រែក​និង​រក​វ៉ៃ​ខ្ញុំ​ទៀត មើលមុខ​វា​ឲ្យ​ច្បាស់​ទៅ មី​ស្រី​ចូលចិត្ត​របស់គេ និង​អា​ប្រុស មាត់​ញី វា​សាហាវ​ណាស់ ខ្ញុំ​ជា​ប្រពន្ធ​វា ស្របច្បាប់​ទោះ​ពេលនេះ​យើង​បែក​គ្នា​នៅ​រៀងខ្លួន​ក៏ពិតមែន តែ​យើង​មិ​ម​ទាន់​បាន​លែង​គ្នា​ទេ ខ្ញុំ​ដឹង​រឿង​យូរហើយ ទាំងពី​មី​ស្រី​មុន តែ​ខ្ញុំ​ទ្រាំ រហូតដល់​មាន​ថ្ងៃនេះ ខ្ញុំ​ចាំ​អស់​រយៈពេល​៥​ម៉ោង ទម្រាំ​វា នាំ​មី​ស្រី​វា​ចេញទៅ​ផ្ទះ ខ្ញុំ​មិនដឹង​គួរ​និយាយ បែបណា​ទេ​គ្រាន់តែ ខ្ញុំ​ខឹង​ត្រង់​ថា វា​ក្បត់​ខ្ញុំ​មុន​សោះ​ហើយ​វា​ដើរ​ចោទ​ខ្ញុំ សម្តែង​នៅមុខ​អ្នក​គ្រប់គ្នា ថា​ខ្ញុំ​ក្បត់​វា មើល​ឲ្យ​ហើយ​ទៅ មនុស្ស​ល្អ ដែល អ្នក​គ្រប់គ្នា​គិត ចឹ​ង​បាន​ថា ចង្កៀង​ផ្ទះ អ្នកណា​អ្នកនឹង អ្នក​ភ្លឺ​» ។​

​នាង​បាន​បន្ត​ឲ្យ​ដឹងថា «​មានរឿង​ជាច្រើន​ទៀត​ដែល​វា​ធ្វើ​ថោកទាប ខ្ញុំ​មិន​ចង់​បញ្ចេញ​ឲ្យ​អស់​ព្រោះ វា​ច្រើនពេក ខ្ញុំ​មិន​វ៉ៃ​មី​ស្រី​និង​ទេ ព្រោះ​វា​គ្មាន​តម្លៃ​ឲ្យ​ខ្ញុំ​យកដៃ​ខ្ញុំ​ទៅ​ប៉ះ តែ​ទុក​ឲ្យ​ច្បាប់​ជា​អ្នកដោះស្រាយ កុំ​ឲ្យ អា​ប្រុស​ដូចជា​វា ចោទ​ខ្ញុំ​ទៀត គ្រាន់តែ​កា​ប្រពន្ធ រាប់​ភ្លេច​ហើយ ឥឡូវ​មិនទាន់​លែង​គ្នា​ជាមួយ​ខ្ញុំ​ផង ឮ​វា​ចង់កា​ទៀតហើយ សាហាវ​ណាស់​សត្វ​ប្រុស​»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ទង្វើ​ប្តី​បានធ្វើ​ដាក់​ប្រពន្ធដើម​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​លើកឡើងថា​៖ «​ស្រី​មុខ​ដូច​កង្កែប រីឯ​ប្រពន្ធដើម​មុខ​ស្អាត​ដូច​ព្រះ​នាង នៅមាន​ស្រី​ទៀត នេះ​បាន​គេ​ថា មនុស្ស​ប្រុស​មួយចំនួន​គឺ ១​មិន​ស្កប់ ១០​មិន​ស្កល់​មែន​!»៕ ដោយ​៖ លឹម ហុង​


spot_img
×