ខេត្តស្វាយរៀងៈ រថយន្ត៣គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ ខណៈដែលរថយន្តបើកខាងមុខបត់ឆ្វេងមិនប្រយ័ត្ន ក៏ត្រូវរថយន្តមកពីក្រោយបើកបុកបន្តកន្ទុយគ្នា បណ្តាលឱ្យខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នៃគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង០៨ នាទី រសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ រវាង រថយន្ដ និង រថយន្ដ បីគ្រឿងទៀត ក្នុងទិសដៅស្របគ្នា លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២៨/១២៩ ស្ថិតក្នុងភូមិ ថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តទី ១ រថយន្ដម៉ាក NAVARA ពណ៌ ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២AD ៨០៩១ បើកបេរដោយឈ្មោះ ស៊ុង ថានី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ ជាងផ្សារដែក រស់នៅភូមិ តាណែង ឃុំ សង្កែ ស្រុករំដួល ខេត្តស្វាយរៀង បើកបរពីលិចទៅកើត គ្មានរបួស រថយន្ដខូចខាតស្រាល ។ ២, រថយន្ដម៉ាក LEXUS RX៣៣០ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២V ៥៣៨២ បើកបរដោយឈ្មោះ អ៊ុង ចំរើនភារម្យ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ រោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ បើកបរពីលិចទៅកើត គ្មានរបួស រថយន្ដខូចខាតធ្ងន់ ។ ៣, រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២AG ១៣៩១ បើកបរដោយឈ្មោះ វន ប៉ែល ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី រស់នៅភូមិ ថ្មី ឃុំ ស្វាយជ្រំ ស្រុក មេសាង ខេត្ត ព្រៃវែង បើកបរពីលិចទៅកើត គ្មានរបួស រថយន្ដខូចខាតស្រាល ។
ប្រភពដដែលបានបន្តថាៈ អ្នករួមដំណើរឈ្មោះ ប៊ុន ថេត ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅភូមិ បាឡុងទី១ ឃុំ អង្គទ្រេត ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង រងរបួសស្រាល ។ ទី២ ឈ្មោះ អន អៀន ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅខេត្ត កំពង់ធំ រងរបួសស្រាល ។ បច្ចុប្បន្ន មធ្យោបាយរក្សាទុកនៅអធិការក្រុងស្វាយរៀង ។
ចំណែក អ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយមូលហេតុ គឺដោយសារ រថយន្ដម៉ាក NAVARA បត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍ ៕ដោយ៖ វ៉ៃកូ