Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១ នៃ​ការអនុវត្ត រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃាត់​ម៉ូតូ ១.១៧៤ គ្រឿង និង​រថយន្ត ១៤៨ គ្រឿង​

spot_img

​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​របាយការណ៍​នៃ​ការអនុវត្តន៍​រយៈពេល​ពេញ​មួយ​ថ្ងៃទី​១​ឧសភា ចាប់ពី​ម៉ោង ០៧​និង​០០ ព្រឹក ដល់​ម៉ោង ១៦​និង​៣០​នាទី​រសៀល សកម្មភាព​តាម​បណ្តា​គោលដៅ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក កម្លាំង​នគរ បាល​បាន​ឃាត់​ម៉ូតូ​ចំនួន ១.១៧៤ គ្រឿង និង​រថយន្ត​ចំនួន ១៤៨ គ្រឿង ។​

​ក្នុង​ការចុះអនុវត្តរ​បស់​សម​ត្ច​កិច្ច បាន​ឃាត់​ម៉ូតូ​ចំនួន​: ១.១៧៤ គ្រឿង ក្នុងនោះ​រួមមាន – អត់​មួក​ចំនួន ១.០៨១ គ្រឿង – អត់​កញ្ចក់​ចំនួន ១៦ គ្រឿង – អត់​លេខ​ចំនួន ១៣ គ្រឿង – ល្មើស​សញ្ញា​ចរាចរ​ចំនួន ៦៣​គ្រឿង – និយាយ​ទូរស័ព្ទ​ចំនួន ០១​គ្រឿង​។ ចំណែក ឃាត់​រថយន្ត​ចំនួន ១៤៨ គ្រឿង គឺ​- អត់​ពាក់​ខ្សែក្រវ៉ាត់ ៩៥ គ្រឿង – បញ្ច្រាសទិស ១៤ គ្រឿង – អត់​លេខ​ចំនួន ៤ គ្រឿង – និយាយ​ទូរស័ព្ទ ១២ គ្រឿង – អត់​ប័ណ្ណ​សម្គាល់​យាន ០៧ គ្រឿង – ល្មើស​សញ្ញា​ចរាចរ ១១ គ្រឿង – សំពីងសំពោង ០៣ គ្រឿង – ហួស​ឈៀក ០២ គ្រឿង​។​

​ស្នងការ​នគរបាល​រាជធានី បាន​បន្តថា បន្ទាប់ពី​ធ្វើការ​ផាកពិន័យ​នៅពេល​ថ្ងៃ​រួចមក​នោះ នៅ​ម៉ោង ១៩:៣០​នាទី​យប់ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ថតរូប នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​តាម​គោលដៅ​មួយចំនួន​ដើម្បី​ផ្តិត​យក​រូបភាព និង​ចង់ដឹងថា​តើ​បន្ទាប់ពី​មាន​វិធានការ​ពេញ​មួយថ្ងៃ ក្នុង​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តើ​អ្នកបើកបរ​គាត់​ភ្ញាក់រលឹក​ក្នុងការ​ចូលរួម​គោរព​ច្បាប់​ដែរឬទេ នៅពេល​តាម​គោលដៅ​មិនមាន​សមត្ថកិច្ច ?

​ជា​លទ្ធផល​ឃើញថា​អ្នកបើកបរ​ជាច្រើន​បាន​ចូលរួម​គោរព​ភ្លើង​សញ្ញា ស្លាក​សញ្ញា គំនូស​ចរាចរណ៍ និង​ពាក់មួក​សុវត្ថិភាព ប៉ុន្តែ​ក៏​នៅតែមាន​អ្នកបើកបរ​មួយចំនួន​នៅតែ​ល្មើសច្បាប់​ចរាចរណ៍ និង​មិន​ពាក់មួក​សុវត្ថិភាព ។​

​ដើម្បី​ការពារ​អាយុជីវិត​អ្នក និង​អ្នក​ដ៏​ទៃ ក៏ដូចជា​ចំណេញ​ពេលវេលា និង​ចំណេញ​ថវិកា សូម​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​គ្រប់ពេល​ទោះ​ថ្ងៃ ឬ​យប់ គឺ​គ្រប់​ពេលដែល​អ្នកបើកប​រ ៕

​ដោយ​៖​កូឡាប​

spot_img
×