Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ក្មេង​ទំនើង​កំពុង​អង្គុយ​ផឹកស៊ី និង​ប្រដាប់​ដោយ​កាំបិត​សាំ​ម៉ូ​រៃ និង​ជិះ​ម៉ូតូ​បំពាក់​ដោយ​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​ឮ​កងរំពង​ផ្អើល​អ្នកស្រុក​

spot_img

​ភ្នំពេញ ​៖ នគរបាល​ស្រុក​ថ្មគោល បង្ក្រាប​ករណី​ក្មេង​ទំនើង​មួយ​ករណី​ឃាត់​មនុស្ស​ចំនួន ៥​នាក់ ខណៈ​ក្រុម​ក្មេង​ទំនើង​កំពុង​អង្គុយ​ផឹកស៊ី និង​ប្រដាប់​ដោយ​កាំបិត​សាំ​ម៉ូ​រៃ និង​ជិះ​ម៉ូតូ​បំពាក់​ដោយ​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​ឮ​កងរំពង​ផ្អើល​អ្នកស្រុក​។​

​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ ទី​៣០​ខែ មេសា ឆ្នាំ​២០២០​វេ លា​ម៉ោង​១៥​និង​៣០​នាទី​នៅ​ចំណុច​ក្រុម​៨ ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​ដោយ អនុវត្ត​ជាប់​ជាប្រចាំ​នូវ​មតិ​ណែនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល ជំរុញ​ដល់​កម្លាំង​អន្តរាគមន៍​នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​បង្ក្រាប​និង​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​កំពុង​អង្គុយ​ផឹកស៊ី និង​ប្រដាប់​ដោយ​កាំបិត​សាំ​ម៉ូ​រៃ និង​ជិះ​ម៉ូតូ​បំពាក់​ដោយ​បំពង់​ស៊ី​ម៉ាំង​កែច្នៃ បាន​ចំនួន​០៥​នាក់​៖

១-​ឈ្មោះ​ផាន់ សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ២-​ឈ្មោះ​ណាត ចិន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ៣-​ឈ្មោះ​ជួន ប៊ុន​នី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ៤-​ឈ្មោះ​រ៉ាត់ មករា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ៥-​ឈ្មោះ​លឿន ឡុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ដកហូត​បាន​សម្ភារ​វត្ថុតាង កាំបិត​ចំនួន​០៦​ដើម ដំបង​ដែក​០១ ម៉ូ​ទ័​រ​ឆាប​០១ ម៉ូតូ​ចំនួន​០២​គ្រឿង​(​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​)​។​

​នៅក្រោយពេល​នាំខ្លួន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក បានធ្វើ​កំណត់ហេតុ​សាកសួរ បំភ្លឺ និង​ចង់ដឹង​អំពី​គោលបំណង ដែល​ពួកគេ​ប្រដាប់​ដោយ​កាំបិត និង​ដាវ​ដាក់​តាម​ខ្លួន​បែបនេះ​រួចមក សមត្ថកិច្ច​នគរបាល បានធ្វើ​ការអប់រំ​ណែនាំ ដោយ​ឲ្យ​ឳ​ពុក ម្តាយ​ឬ​អ្នកអាណាព្យាបាល មក​ធ្វើ​ការធានា​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​បែប​នេះ​ទៀត មុននឹង​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​សូម​ជម្រាបជូន​ថា បើទោះបី​ករណី​ខាងលើនេះ មិនទាន់មាន​បង្ក​នូវ​ព្យសនកម្ម​ណាមួយ ដែល​នាំ​ឲ្យ​មានការ​អន្តរាយ ទ្រព្យសម្បត្តិ​អាយុជីវិត​ប្រជាពលរដ្ឋ​ក្នុងសង្គម ប៉ុន្តែ​វិធានការ​បង្ការ​បង្ក្រាប​ទុកជាមុន របស់​មន្ត្រីនគរបាល​នៅ​មូលដ្ឋាន គឺជា​វិធានការ​សំខាន់បំផុត​៕​ ដោយ ៖ កូឡាប

spot_img
×