Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្លាស់ប្តូរ​ឥរិយាបថ​អ្នកប្រើប្រាស់​យានយន្ត ដោយ​គោរព​ច្បាប់​ចរាចរណ៍ វា​អាច​លំបាក​ណាស់ ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ការផ្លាស់ប្តូរ​ឥរិយាបថ​អ្នកប្រើប្រាស់​យានយន្ត និង​ផ្លូវ​សាធារណៈ ដោយ​គោរព​ច្បាប់​ចរាចរណ៍ ការផ្លាស់ប្តូរ​ច្បាប់​ចរាចរណ៍ ការកែលម្អ​អ្នករំលោភ​ផ្លូវថ្នល់ អ្នករំលោភ​ចិញ្ចើមថ្នល់ សុទ្ធតែជា​បច្ច័យ​ចូលរួម នៃ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​​វា​អាច​លំបាក​ណាស់​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩ តែ​នេះ​ជា​រប​ត់នៃ​ការផ្លាស់ប្តូរ រួមគ្នា​អនុវត្ត​ឱ្យបាន​ល្អ​នៃ​ការគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង គ្រួសារ​យើង និង​សង្គម​យើង ជា​វិធានការ​តឹងរ៉ឹង មាន​អ្នកខ្លះ​ព្រួយបារម្ភ​ចំពោះ​អ្នក​អនុវត្តន៍​ច្បាប់​ដោយ​លំអៀង ដោយ​ពុករលួយ ដោយ​ពុតត្បុត​មិនល្អ​ជាដើម​។​

​ឯកឧត្តម​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​ថា ពេលវេលា​ផ្លាស់ប្តូរ​សង្គមជាតិ ពី​ការស្លាប់​ប្រជា​រដ្ឋ​ខែ្មរ​ច្រើន​ដោយសារ​សង្គ្រាម ហើយ​ក្រោយ​សង្គ្រាម ត្រូវ​បញ្ចប់​ផ្លាស់ប្តូរ​ទៅជា​ស្លាប់​ប្រជាជន​ខ្មែរ ច្រើន​ដោយសារ​គ្រាប់មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បន្ទាប់មក​ក្រោយ​អ៊ុនតាក់ ចប់​អណ​ត្តិ​មួយរយៈ បែរជា​ផ្លាស់ប្តូរ​ទៅ​ស្លាប់​ប្រជាជន​ខ្មែរ​ច្រើន​ដោយសារ​ជំងឺអេដស៍ លើស​ស្លាប់​ដោយសារ​គ្រាប់មីន បច្ចុប្បន្ន​ប្រទេស​រីកចម្រើន មាន​ផ្លូវ​គមនាគមន៍​ល្អ​យានយន្ត​គ្រប់​ប្រភេទ​ច្រើន ក៏​ផ្លាស់ប្តូរ​ជា​ស្លាប់​ប្រជាជន​ខែ្មរ មាន​អត្រា​ខ្ពស់​ជាងគេ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​ម្តង​! កាលពី​ស្រុកទេស​នៅ​ក្រ គ្មាន​ផ្លូវ​ល្អ (​សូម្បី​ផ្លូវជាតិ​មហា​វេទនា​ធ្វើដំណើរ​) គ្មាន​ឡាន គ្មាន​ម៉ូតូ គ្មាន​ត្រាក់ទ័រ គោយន្ត​ច្រើន​ចរាចរណ៍ គ្មាន​ឬ​មិនសូវមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែរ​។​

​ឯកឧត្តម បាន​លើកឡើងថា ជាធម្មតា​ទេ កាលណា​មាន​ផ្លាស់ប្តូរ មាន​អ្នកខ្លះ​មិន​ចង់​ផ្លាស់ប្តូរ​ទេ​! តែ​ជា​ភាពជាក់ស្តែង​ក្នុងករណីនេះ ការផ្លាស់ប្តូរ​ឥរិយាបថ​អ្នកប្រើប្រាស់​យានយន្ត និង​ផ្លូវ​សាធារណៈ ដោយ​គោរព​ច្បាប់​ចរាចរណ៍ ការផ្លាស់ប្តូរ​ច្បាប់​ចរាចរណ៍ ការកែលម្អ​អ្នករំលោភ​ផ្លូវថ្នល់ អ្នករំលោភ​ចិញ្ចើមថ្នល់ សុទ្ធតែជា​បច្ច័យ​ចូលរួម​នៃ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផងដែរ​!​។​

​ឯកឧត្តម បាន​បន្ថែមទៀតថា វា​អាច​លំបាក​ណាស់​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩ តែ​នេះ​ជា​រប​ត់នៃ​ការផ្លាស់ប្តូរ រួមគ្នា​អនុវត្ត​ឱ្យបាន​ល្អ​នៃ​ការគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង គ្រួសារ​យើង និង​សង្គម​យើង​! ស្តាប់​ប្រជាជន​មួយចំនួន មាន​ការមិន​ពេញចិត្ត​ដោយសារ​ផាកពិន័យ​អស់​លុយ​ច្រើនពេក តែ​អ្នករៀបចំ​ច្បាប់​គិតថា យក​ការផាកពិន័យ​ឱ្យ​ច្រើន​ដើម្បីឱ្យ​ខ្លាច ឱ្យ​រៀងចាល និង​គោរព​ច្បាប់​ល្អ​ព្រោះ​ខ្លាច​ខាត​បង់លុយ​ច្រើន​។ ត្រូវ​មើល​ឱ្យឃើញ​វិធានការ​មួយចំនួនទៀត​ដែរ ដូចជា​ការបាត់​សិទ្ធិ​បើកបរ ជាដើម​។ ល​។

​ឯកឧត្តម បាន​បញ្ជាក់ថា “… សុទ្ធតែជា​វិធានការ​តឹងរ៉ឹង​! អ្នកខ្លះ​ព្រួយបារម្ភ​ចំពោះ​អ្នក​អនុវត្តន៍​ច្បាប់​ដោយ​លំអៀង ដោយ​ពុករលួយ ដោយ​ពុតត្បុត​មិនល្អ​ជាដើម​…​នេះ​ជា​មូលហេតុ​ទំនុកចិត្ត​លើ​សមត្ថកិច្ច​។ យើង​រួមគ្នា​កែលម្អ​ទាំងអស់គ្នា ទាំង​មន្ត្រី​អនុវត្ត​ច្បាប់ ទាំង​ប្រជាពលរដ្ឋ​ដែល​ត្រូវគោរព​ច្បាប់​! នេះ​ជាការ​ផ្លាស់ប្តូរ​ថ្មី និង​ធ្វើឱ្យ​សង្គមជាតិ​កាន់តែ​មាន​វិន័យ មាន​សុវត្ថិភាព និង​សុខដុម​រមនីយ​កម្មត​ទៅ​!”៕​

ដោយ​៖​កូ​ឡាប​

spot_img
×