Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា ដាក់ចេញ​វិធានការឲ្យ​អនុវត្ត​នៅ​ទូទាំងប្រទេស ដើម្បី​ការពារទប់​ស្កាត់ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ បាន​រហ័ស​ទាន់ពេលវេលា​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​ពី​លទ្ធផល​កិច្ចប្រជុំ រវាង​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ជាមួយ​ក្រុមទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ។​

​បើតាម​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​១​ខែឧសភា បាន​បញ្ជាក់ថា ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ជាមួយ​ក្រុម​ពី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែលមាន​ការចូលរួម​ស្រុក​ចំនួន​ទាំងអស់​ប៉ុន្មាន​១១០ នាក់ ក្នុងនោះ​ភាគី​ក្រុមទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ចំនួន​២២​នាក់ ។​

​បើតាម​ក្រសួងសុខាភិបាល កិច្ចប្រជុំ​នេះ​មាន​គោលបំណង​៖ ១) ពិនិត្យ​ស្ថានការណ៍​បច្ចុប្បន្ន និង​ចែករំលែក​ព័ត៌មាន ក្នុងការ​ត្រៀម​រៀបចំ និង​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា និង​២) ដើម្បី​ពិភាក្សា និង​កំណត់​ការគាំទ្រ ជា​អាទិភាព នាពេល​អនាគត ដោយ​អង្គការសហប្រជាជាតិ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

​កិច្ចប្រជុំ​នេះ បាន​បង្កើតជា​ព្រឹត្តិការណ៍​ថ្មី​ដ៏​សំខាន់​មួយ នៅក្នុង​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ រវាង​កម្ពុជា និង​ក្រុមទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ យូរអង្វែង​ក្នុង​វិស័យ​សុខាភិបាល ជាពិសេស​ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នៅលើ​សាកលលោក​កំពុង​ប្រឈម​ចំពោះ​បញ្ហា​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​

​នៅក្នុង​សុន្ទរកថា​ស្វាគមន៍​បើក​កិច្ចប្រជុំ ឯកឧត្តម​សាស្ត្រាចារ្យ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​គូសបញ្ជាក់ថា តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​វិធានការ​នានា ព្រមទាំង​ឆ្លើយ​បន្ទាន់ ត្រូវបាន​ដាក់ចេញ​ឲ្យ​អនុវត្ត​នៅ​ទូទាំងប្រទេស​ដើម្បី​ការពារ ទប់​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ បាន​រហ័ស​ទាន់ពេលវេលា​។ ជាមួយគ្នានេះ កម្ពុជា បាន​បង្កើត និង​កំពុង​អនុវត្ត​នូវ​ផែនការមេ​សម្រាប់ ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​ផ្តោតលើ​សេណា​រី​យ៉ូ​៣​ផ្សេងៗ​គ្នា​។

​លោកជំទាវ Pauline Tamesis ប្រធាន​សម្របសម្រួលរ​បស់​ក្រុមទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​អបអរសាទរ និង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងសុខាភិបាល ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុងការ​ឆ្លើយតបបាន​យ៉ាង​រហ័ស និង​ទាន់ពេលវេលា គ្រប់គ្រង​ករណី​វិជ្ជមាន​ទាំង​១២២ បានល្អ ព្យាបាល​ជាសះស្បើយ​បាន​សឹងតែ​ទាំងអស់ មិនមាន​អ្នកស្លាប់ ហើយ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល មានការ​គ្រប់គ្រង​ឆ្លើយតបបាន​ទាន់​ហេតុការណ៍​ដែរ​។ ស្ថិតក្នុង​បរិ​ការ​នេះ កម្ពុជា​ក៏​អាច​ជួបប្រទះ​នឹង​កត្តា​ប្រឈម និង​ផលប៉ះពាល់​ជាច្រើន​ក្រៅពី​វិស័យ​សុខាភិបាល ដូចជា​វិស័យ​អប់រំ ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ឧស្សាហកម្ម​ផងដែរ​។​

​លោកជំទាវ Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង ស្ថាប័ន​មួយចំនួន និង​អាជ្ញាធរ​រាជធានី ខេត្ត ព្រមទាំង​អង្គការ​ដៃគូ​នានា ដែល​បានរៀបចំ​ត្រៀមលក្ខណៈ​រួចជាស្រេច​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​។ លោកជំទាវ បាន​លើកឡើងថា ដើម្បី​សម្រេច​ដកចេញ​នូវ​វិធានការ​រឹតបន្តឹង​ផ្សេងៗ ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការគ្រប់គ្រង​ការចម្លង លើកកម្ពស់​សមត្ថភាព​របស់​មន្ទីរពេទ្យ កាត់បន្ថយ​ជា​អតិបរមា​នូវ​ការ​រាតត្បាត ក្នុង​សហគមន៍ និង​ជន​ងាយ​រងគ្រោះ រៀបចំ​វិធា​ការបង្ការ នៅតាម​កន្លែងធ្វើការ និង​សាលារៀន ព្រមទាំង​គ្រប់គ្រង​ហានិភ័យ​នៃ​ករណី​នាំចូល និង​ការចូលរួម​របស់​សហ​គម​ន៍​ដោយ​មិន​ភ្លេចខ្លួន ឬ​មានការ​ធ្វេសប្រហែស​នោះឡើយ ជាពិសេស​ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ “​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩” នៅក្នុង​ប្រទេស​នេះ​។​

​សូមបញ្ជាក់ថា នៅ​ទីស្ដីការ ក្រសួងមហាផ្ទៃ គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​ក្រុមទី​ភ្នាក់ងារ​អង្គការ សហប្រជាជាតិ (​អ​.​ស​.​ប​) ក្នុងការ​ត្រៀម​បង្ការ និង​ការឆ្លើយតប ចំពោះ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ដោយ​កិច្ចប្រជុំ​នាពេល​ព្រឹក​នេះ​មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អភិបាលខេត្ត រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាដើម ។​

​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ប្រធាន​គណៈកម្មការ​អន្ដរក្រសួង ដើម្បី ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ទាមទារ​ឲ្យ​ប្រទេស​ទាំងអស់​បង្កើន​ស្ថានភាព​បន្ថែមទៀត​ក្នុងការ ការពារ​ទប់ស្កាត់​កូ​វីដ​-១៩ ឲ្យ​ទាន់ពេលវេលា ជាពិសេស ពង្រឹង​កិច្ចសហការ​ប្រតិបត្តិកា​រ​បន្ថែមទៀត ជាងនេះទៅទៀត​ក៏ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​រាតត្បាត ជំងឺឆ្លង​នានា​ដែល​អាច​កើតមានឡើង​នៅពេល​អនាគត​។​

​ឯកឧត្តម​បន្ថែមថា ទោះបីជា​ស្ថានភាព កូ​វីដ​-១៩ នៅ​កម្ពុជា​បច្ចុប្បន្ន ស្ថិតនៅ​ស្ថានភាព​អាច​គ្រប់គ្រង​បាន ប៉ុន្ដែ​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ដ​បង្កើន​ការតាមដាន ដើម្បី​យកចិត្តទុកដាក់​បន្ថែម​ទៀត និង​ត្រៀម​បំរុង​រួច​ជាស​ម្រេច ចំពោះ​ការ​រាតត្បាត នៅតាម​សមាគមន៍​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​ឆ្លៀតឱកាស​នោះ លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នៅ​កម្ពុជា បាន​ថ្លែងថា «​ទោះបីជា​យើង​ពុំទាន់​ឃើញ​សញ្ញា​ច្បាស់លាស់​អំពី​ការឆ្លង​ក្នុង​សហគមន៍ ដោយ​ស្ថានភាព​នេះ​អាច​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។ យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច និង​បន្ស៊ាំ​ការឆ្លើយតប​របស់​យើង ទៅតាម​ស្ថានភាព​នោះ​»​។​

​លោកជំទាវ ក៏បាន​កោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រសួងសុខាភិបាល ដែល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បានជា​សះស្បើយ​ជា​បន្ដបន្ទាប់ ហើយ​មាន​ឆ្លង​សរុប​ទាំងអស់​ត្រឹមតែ​១២២​នាក់​ប៉ុណ្ណោះ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×