Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​២ ឧសភា ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ និងជាសះស្បើយ​ថ្មី​១​ករណី

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា រហូតដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​២ ឧសភា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មាន​ករណី​ជាសះស្បើយ​ថ្មី​១​ករណី ដូច្នេះ​ករណី​ជាសះស្បើយ​មាន​ចំនួន​១២០​នាក់​ស្នើ​នឹង​៩៨,៣៦​ភាគរយ​។

ក្រសួង​ដដែល បាន​បន្ថែមថា នៅ​កម្ពុជា ពុំមាន​ករណី​ស្លាប់ និង​អ្នកជំងឺ​នៅសល់​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ២​នាក់ ។ ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​

​ករណី​ជាសះស្បើយ​ចំនួន​១​ករណី គឺ​បុរស​ជាតិ​ជាតិខ្មែរ អាយុ​៥៨​ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុងព្រះសីហនុ (​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ក្រុម​អ្នកទេសចរ​បារាំង​មាន​វីរុស​កូ​វីដ​១៩ នៅ​ក្រុងព្រះសីហនុ​និង​ជា​អ្នកគ្រប់គ្រង និង​ធ្វើ​បដិសណ្ឋារកិច្ច​ផ្ទាល់​ជាមួយ​ភ្ញៀវទេសចរ​បារាំង​ទាំងអស់នោះ​) ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន កូ​វីដ​១៩ ចំនួន​២​ដង ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​បន្ទប់​ព្យាបាល ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុងព្រះសីហនុ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×