Lucy Schultz ជាអ្នកស្រឡាញ់ឆ្មា ហើយគាត់បានធ្វើការជាអ្នកសង្គ្រោះសត្វឆ្មា ជាយូរឆ្នាំណាស់មកហើយ តែគាត់មិនដែលមានឆ្មាជារបស់ខ្លួនឯងទេ រហូតមកដល់ពេលនេះទើបនាងមានឆ្មាជារបស់ខ្លួនឯង។ បន្ទាប់ពីប្រើរយៈពេលជាច្រើនខែ Lucy នឹងមិត្តប្រុសរយៈពេល៣ឆ្នាំរបស់នាង លោក Steven បានសម្រេចចិត្ត ស្មូមយកឆ្មាអនាថាអាយុ៥ឆ្នាំ ឈ្មោលមួយក្បាល ពីសមាគមន៍សង្គ្រោះសត្វ SoulDog Rescue នៅ Colorado។ បន្ទាប់ពីយកសមាជិកថ្មីមកដល់ផ្ទះពួកគេបានរៀបចំថតរូបទាំងនេះឡើង ដើម្បីបង្ហាញថា ឆ្មានេះជាកូនរបស់ពួកគាត់ ដោយមានការរៀបចំថតសកម្មភាពតាំងពី ពោះធំគ្រប់ខែ រៀបកើត ហើយសកម្មភាពកំពុងកើត ជាហូរហែរ រហូតដល់កើតហើយនឹងមានការអោយទឹកដោះម្ដាយលើកដំបូង បន្ទាប់ពីកើតមកភ្លាម។ អ្នកទាំងពីមានសេចក្ដីសុខក្នុងការរស់នៅ៣នាក់ ឪពុក ម្ដាយ និង កូន៕ ក្ខិណី