Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​អូស្ត្រាលី​បាញ់សម្លាប់​បុរស​ម្នាក់ ក្រោយ​វាយប្រហារ​ដោយ​កូនកាំបិត លើ​មនុស្ស​ជាច្រើន​នាក់ នៅក្នុង​ផ្សារ​ទំនើប​

​ប៉ូលិស​នៅ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី បាន​បាញ់សម្លាប់​បុរស​ម្នាក់ ក្រោយពេល​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​ចាក់​ឲ្យ​រងរបួស នៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង ស្ថិតក្នុង​តំបន់ Pilbara​។​

​ក្នុង​ហេតុការណ៍​នោះ មនុស្ស​ចំនួន ៥​នាក់​បាន​រងរបួស​ពី​ការវាយប្រហារ ហើយ​ជនរងគ្រោះ ២​នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

​សាក្សី​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ថា ពួកគេ​ឃើញ​បុរស​ម្នាក់​គ្រវី “​កាំបិត​មួយ​ដ៏​ធំ​” ទៅលើ​អ្នកទិញ​អីវ៉ាន់ និង​មន្ត្រីប៉ូលិស មុន​ពេលឮ​សំឡេង​ស្រែកយំ​។​

​នាយករដ្ឋមន្ត្រី​នៃ​អូស្ត្រាលី​ភាគ​ខាងលិច លោក Mark McGowan បាន​ហៅ​ហេតុការណ៍​នោះ​ថា​ជា “​សោកនាដកម្ម​”​។​

​ប៉ូលិស​បាន​និយាយថា មិនមាន​ការគំរាមកំហែង​បន្តទៀត ដល់​សុវត្ថិភាព​សាធារណៈ​ឡើយ និង​បាន​អំពាវណាវ​ដល់​ប្រជាជន ចូលរួម​ផ្តល់​ភស្តុតាង​ជា​វីដេអូ​។ មិនមាន​ការបញ្ជាក់​មួ​យ​ថា ហេតុការណ៍​នោះ ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ឡើយ​។​

​ការវាយប្រហារ​ដោយ​កាំបិត កើតឡើង​នៅ​ម៉ោង ១០​ព្រឹក ថ្ងៃ​សុក្រ​។ ស្ត្រី​ម្នាក់​បាន​ថ្លែងថា គាត់​បាន​រត​ចេញ ក្រោយពេល​ប្រទះឃើញ​បុរស​ម្នាក់ នៅ​ខាងក្រៅ​ទ្វារ​ចូល​ផ្សារ​ទំនើប​។​

​ស្ត្រី​នោះ​និយាយថា “​ខ្ញុំ​បានឃើញ​បុរស​នោះ​គ្រវី​កាំបិត​ដាក់​ស្ត្រី​ម្នាក់ ដែល​ដាក់​ក្មេង​នៅក្នុង​រទេះរុញ​។ បន្ទាប់មក​គាត់​ក៏​ដើរ​ចេញពី​ស្ត្រី​នោះ និង​បាន​ចូលមក​ខាងក្នុង​ផ្សារ​។ ដោយសារ​ខ្ញុំ​នៅ​ទីនោះ បុរស​នោះបាន​គ្រវី​ដាក់​ខ្ញុំ​”​។​

​បុរស​ដែល​ស្លាប់​នោះ មិនត្រូវ​បាន​គេ​បញ្ជាក់​ពី​អត្តសញ្ញាណ​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×