Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ​! បែកធ្លាយ​វីដេអូ​ព្រះសង្ឃ ឡុង ចន្ថា ឆាត​ញ៉ែ​សង្សារ​គេ និង​សូម្បី​បង្ខំ​ណាត់ជួប ផ្អើល​ពេញ​បណ្តាញ​សង្គម Facebook (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត និង​មហាជន ជាពិសេស​លោកយាយ​លោកតា​ជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ប្រាកដជា​ស្គាល់​ច្បាស់​ហើយ ព្រះសង្ឃ ឡុង ចន្ថា ដែលជា​សង្ឃ​ដ៏​ល្បី​មួយអង្គ​នៅលើ​បណ្តាញ​សង្គម Facebook និង Youtube ដែល​តែង​លើកយក​រឿងរ៉ាវ​ក្នុងសង្គម​បែប​លក្ខណៈ​ជេរ​បញ្ចោរ​ឥត​ទើសក្បាល​អ្នកណា ជាជាង​យក​ព្រះធម៌​មក​ទេសនា​មក​អប់រំ ដូច​ព្រះសង្ឃ​ដទៃ ដែល​មើលទៅ​ដូចជា​មិន​ស​រម្យ​ទាល់តែសោះ​។​

​ជាការ​ពិតណាស់ កាលពីពេល​កន្លងមក ក្រៅពី​មានទំនាស់​ពាក្យសម្តី​ជាមួយ​ស្ត្រី​ម្នាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​បណ្តាញ​សង្គម ព្រះសង្ឃ ឡុង ចន្ថា ក៏​ធ្លាប់​ត្រូវ​ទទួល​ការព្រមាន​ពី​ក្រសួង​ធម្មការ និង​សាសនា ម្តង​រួចមកហើយ ពាក់ព័ន្ធ​រឿង​ទេសនា​ភាគ​ច្រើនបែប​ជេរ​បញ្ចោរ​គេឯង​ដ៏​មិនគួរ​គប្បី​។​

​ដោយឡែក ថ្មីៗ​នេះ ស្រាប់តែ​បែកធ្លាយ​វីដេអូ​ឃ្លី​ប បង្ហាញ​ពី​សកម្មភាព​ព្រះសង្ឃ ឡុង ចន្ថា ឆាត​ញ៉ែ​ស្រី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក ដែល​នាំ​ឲ្យ​ពុទ្ធបរិស័ទ​ដែល​តែងតែ​គោរព​ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា សម្តែង​នូវ​ការខកចិត្ត និង​ខឹងសម្បារ​យ៉ាងខ្លាំង​តែម្តង​។​

​ទាក់ទង​នឹង​ទង្វើ​ប្រព្រឹត្ត​ប្រាក​ចាក​ពី​ធម៌​វិន័យ​របស់​ព្រះសង្ឃ ឡុង ចន្ថា នេះ​ផងដែរ បើតាម​លោក សេង សុ​មុនី បានបញ្ជាក់​ឲ្យ​ដឹងថា ព្រះសង្ឃ ឡុង ចន្ថា គឺ​ធ្លាប់​ត្រូវបាន​ទទួល​ល​លិខិត​ព្រមាន​ម្តង​រួចមកហើយ ពី​ខាង​ក្រសួង​ធម្មការ​និង​សាសនា ពាក់ព័ន្ធ​ការ​ទេសនា​បែរជា​ជេរ​បញ្ចោរ ហើយ​នៅពេលនេះ​ផងដែរ លោក​កំពុង​ជំរុញ​ករណីនេះ​ទៅ​គណៈសង្ឃ​នាយក ដើម្បី​មាន​នីតិវិធី​ឲ្យ​បាន​ឆាប់រហ័ស​ទៅលើ​ព្រះសង្ឃ​រូបនេះ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នកសារព័ត៌មាន​ពុំ​អាច​ទំនាក់ទំនង ព្រះសង្ឃ ឡុង ចន្ថា ដើម្បី​ស្រាយ​បំភ្លឺ​បានទេ​៕ ដោយ​៖ លឹម ហុង​



spot_img
×