Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​យក​អំបែង​កែវ ចាក់ទៅលើ​ប្តី បណ្តាល​ឲ្យ​ស្លាប់​

spot_img

​ខេត្តតាកែវ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ ទី​១ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧.៣០​នាទី មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​រាម​អណ្តើក ស្រុក​គិរីវង់ ដោយ​២​នាក់​ប្តី​ប្រពន្ធ​មានទំនាស់​ពាក្យសម្តី​នឹង​គ្នា ប្រពន្ធ​បានធ្វើ​សកម្មភាព​យក​អំបែង​កែវ​ចាក់ទៅលើ​ប្តី​បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក ក៏បាន​បាត់បង់​ជីវិត ចំណែកឯ​ប្រពន្ធ​ដែលជា​ជនដៃដល់ ត្រូវ​នគរបាល​ចាប់ខ្លួន ។​

​នគរបាល បាន​ឲ្យ​ដឹងថា ករណី​ឃាត​កម្មនេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អ៊ុង ម៉ៅ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង់ បានធ្វើ​សកម្មភាព​យក​អំបែង​កែវ​ចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ កែវ សេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ត្រូវជា​ប្តី​ប្រពន្ធ​) បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​គិរីវង់​។​

​មូលហេតុ​នៃ​ករណីនេះ​នេះ បណ្តាលមកពី​មានទំនាស់​ពាក្យសំដី​។ ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

spot_img
×