មនុស្សជាច្រើនដែលប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវការខឹងសម្បារយ៉ាងខ្លាំងចំពោះរូបភាពក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ Dove ហើយចាត់ទុកថា នេះគឺជាទង្វើរើសអើងជាតិសាសន៍… ជាហេតុធ្វើឲ្យតំណាងរបស់ Dove ត្រូវបានថ្លែងការសុំអភ័យទោស ។
ជាក់ស្តែងរូបភាព៤ផ្ទាំងតូចៗលើគេហទំព័រ Facebook របស់ Dove បង្ហាញឲ្យឃើញនារីស្បែក “ពណ៌”ម្នាក់ ពាក់អាវយឺតពណ៌សូកូឡា ។ គ្រាដែលនាងដោះអាវយឺតចេញ ស្រាប់តែក្លាយជាស្ត្រីសម្បុរស ហើយកំពុងពាក់អាវយឺតពណ៌ទឹកដោះគោ ។
រូបភាពត្រូវបានចាត់ទុកថា Dove រើសអើងពូជសាសន៍
បន្ទាប់ពីរូបភាពនេះត្រូវបានបង្ហោះផ្សាយ វាទទួលបាននូវមតិជាច្រើនដែលសម្តែងភាពខឹងក្រេវក្រោធ ។ “ខ្ញុំនឹងពុំប្រើផលិតផល Dove ទៀតទេ!” ឬ “Dove គិតថាស្បែករបស់ខ្ញុំ វាស្មើនឹងអត្ថន័យនៃពាក្យគគ្រិច?” ។..ល។
មុននោះ Dove ក៏ធ្លាប់រងទទួលការរិះគន់ចាស់ដៃ គ្រាបានផ្សាយពាណិជ្ជកម្មឲ្យផលិតផលរបស់ខ្លួនដោយប្រើប្រយោគឧទ្ទេសនាមថា ៖ “សម្រាប់ស្បែកធម្មតាដល់ស្បែកក្រម៉ៅ” ។
រូបភាពក្នុងការផ្សាយពាណិជ្ជកម្ម មុននោះធ្លាប់រងការរិះគន់ថា រើសអើងពូជសាសន៍
ក្រោយពេលរងការស្តីបន្ទោស Dove ក៏ចាត់តំណាងឲ្យប្រកាសសុំទោសថា មានវិប្បដិសារីយ៉ាងជ្រាលជ្រៅ ព្រោះបានធ្វើឲ្យមនុស្សជាច្រើនខូចចិត្ត” ។
Dove នៅបានអះអាងបន្ថែមថា ជំនឿជាមូលគ្រឹះរបស់ Dove គឺគោរពដល់គម្លាត នៃភាពស្អាតរបស់នារីៗ ហេតុនេះគួរណាស់ការចន្លោះប្រហោងបែបនេះ ពុំគួរឲ្យកើតមានទេ ៕ លីហ្សា