Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​២​ក្រុម​ជិះ​ម៉ូតូ​ដេញ​បាញ់​គ្នា​តាមផ្លូវ​នៅ​ក្រុង​ប៉ោយប៉ែត បាញ់​ ៤ ​គ្រាប់​ចំៗ ស្លាប់​ម្នាក់​

បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ម្ដុំ​ស្ទង់​តា​ងួន​ផ្លូវ​បេតុង​ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត មាន​យុវជន​២​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​បាញ់​កាប់​ចាក់​គ្នា ។

ក្នុង​នោះបាន​បាញ់​ត្រូវចំ​៤​គ្រាប់​លើ​បុរសរងគ្រោះ​ម្នាក់​ចំនួន​៤​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់ ។​

​មន្ត្រី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ៖ ក្មេងស្ទាវ​ទំនើង​២​ក្រុម​នោះ​មាន​គ្នា​ប្រហែល​១០​នាក់​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ហើយ​បាន​ដេញ​បាញ់​ចាក់​កាប់​គ្នា​តាម​ដងផ្លូវ​យ៉ាង​គឃ្លើន ។​

ខ្មាន់កាំភ្លើង​ខ្លី​ម្នា​ក់បាន​បាញ់​ត្រូវចំ​៤​គ្រាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ហៀ​ង សុគន្ធ​ធារ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ។​ ​គឺ​១​គ្រាប់​ចំ​ធ្លាយ​ពោះ​ពី​ខាងឆ្វេង​ទៅខាង​ស្ដាំ -​ចំ​០១​គ្រាប់​ខាងស្ដាំ –
១​គ្រាប់​បាញ់​ចំ​កាំ​ភួ​ន​ជើង​ខាងឆ្វេង -១​គ្រាប់​បាញ់​ចំ​កាំ​ភួ​ន​ជើង​ខាងស្ដាំ ។​

ជនរងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​លើផ្លូវ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​ក្រោយ​កើតហេតុ ពួក​ស្ទាវ​ទំនើង​បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​ចម្រុះ​ក៏បាន​ចេញ​កំណត់​មុខ​ស​ញ្ញ​និង​តាម​ចាប់ខ្លួន​ផងដែរ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​នាយ នាយរង មន្ត្រីនគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ បាន​ដឹកនាំ​ប្រតិបត្តិការ ជាមួយ​នគរបាល​ក្រុង​ប៉ោយប៉ែត និង​ប៉ុស្តិ៍​រដ្ឋបាល​ពាក់ព័ន្ធ ដើម្បី​កំណត់​មុខសញ្ញា និង​ឈានទៅ​បង្ក្រាប​ជនដៃដល់ ជា​ឃាតករ និង​បក្ខពួក ក្នុង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ ៕

ដោយ​៖ បន្ទាយ​

×