កណ្តាល៖ នគរបាល ក្រុងតាខ្មៅ ចាប់បុរសម្នាក់ ករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា ដោយជនសង្ស័យបានផឹកស្រាស្រវឹងហើយដើរមកផ្ទះជនរងគ្រោះ សុំសាកថ្មទូរស័ព្ទ ពេលសាកថ្មទូរស័ព្ទ អត់ចូល ជនសង្ស័យខឹង ក៏បានទាញផ្តាច់ខ្សែភ្លើងចោល និងយកកាំបិតផ្គាក់ដេញកាប់។
កើតហេតុ៖ថ្ងៃទី០៣ ឧសភា ២០២០ ម៉ោង១៣.៣០នាទី ចំណុចផ្ទះជនរងគ្រោះភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះស៊ុន សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរ ចុងភៅ ។
ជនសង្ស័យ ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ សម្ភារខូចខាត៖ ធ្លុះពិតានផ្ទះ១កន្លែង បែកសសរផ្ទះមួយ។ វត្ថុតាងចាប់យក៖ កាំភ្លើងច្នៃបាញ់គ្រាប់កង់០១ប្រវែង៩០សង្ទីម៉ែត្រ កាំបិតផ្គាក់ដងឈើ០១
កាំបិតប៉័ងតោ០១។
មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយដើរមកផ្ទះជនរងគ្រោះ សុំសាកថ្មទូរស័ព្ទ ពេលសាកថ្មទូរស័ព្ទ អត់ចូល ជនសង្ស័យខឹង ក៏បានទាញផ្តាច់ខ្សែភ្លើងចោលទៅ ពេលនោះជនរងគ្រោះ ក៏បានសួរនាំ ក៏កើតជាទំនាស់ប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យ បានរត់ទៅផ្ទះរបស់ខ្លួនយក កាំបិតប៉័ងតោគប់ទៅលើជនរងគ្រោះ តែអត់ត្រូវ ហើយទៅយកកាំបិតផ្គាក់មកដេញកាប់ជនរងគ្រោះទៀត តែជនរងគ្រោះបានរត់ចូលផ្ទះចាក់សោរបន្ទប់ជាប់ ទើបជនសង្ស័យកាប់សសរផ្ទះជនរងគ្រោះបណ្តាលឲ្យ បែកបាក់ជាច្រើនកន្លែង និង យកកាំភ្លើងច្នៃបាញ់គ្រាប់កង់បាញ់ចូលផ្ទះជនរងគ្រោះបណ្តាយឲ្យ ធ្លុះពិដាន១កន្លែង ហើយត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឲ្យចុះ ជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖កូឡាប