ស្ទឹងត្រែង ៖ រុក្ខជាតិព្រៃមួយប្រភេទនេះចាប់ ផ្តើមដុះលូតលាស់ក្រោយភ្លើងឆេះព្រៃនិងពេលរដូវវស្សាចាប់ផ្តើមធ្លាក់ភ្លៀងដំបូង។
ពេលទំពាំងព្រិច ចាប់ផ្តើមដុះ អ្នកស្រុកហៅ ថាព្រិចទៅកាត់យកមកធ្វើម្ហូបនិងលក់នៅលើទីផ្សារ។ទំពាំងព្រិចនេះគេប្រទះឃើញដុះតាមព្រៃព្រិចព្រៃរបោះ ក្នុងខេត្តសម្បូរព្រៃឈើ ដូច ជាខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ឧឧត្តរមានជ័យជាដើម។
គេឃើញ នៅដើមខែវស្សាភ្លាម ធ្វើឱ្យធន ធានធម្មជាតិ ជីវចម្រុះ មានឈើចម្រុះ លូតលាស់ ស្រស់ បំ ព្រង។ ដើមទំពាំងព្រិច ដែលកំពុងតែបញ្ចេញបណ្ដូលខ្ចីគួរជាទីគយគន់បានផ្លាស់ប្តូរតាមរដូវកាលធម្មជាតិត្រូវអ្នកស្រុកដើរកាត់។
ទំពាំងព្រិច យើងអាចយកធ្វើជាម្ហូបមានដូចជា ធ្វើអន្លក់ (ទឹកគ្រឿង) ចុចប្រហុកជាមួយម្ជូរក្រសាំង ស្ងោរទំពាំង ឆា សម្លប្រហើរ សម្លខ្ទិះដូង ខជើងជ្រូក ធ្វើជ្រក់ទំពាំងព្រិច។ល។
ទំពាំងព្រិចក៏ជាចំណីសម្រាប់សត្វព្រៃដូចជាសត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ-ល-ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃធម្មជាតិ ៕
ដោយ ៖សុខុម