Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ អ្នក​បន្ត​ព្យាបាល​កូ​វីដ​-១៩​មាន​ចំនួន ២​នាក់ ដដែល និង​មិនមាន​ករណី​ឆ្លង​ថ្មី​

spot_img

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ចំនួន​អ្នក​ឆ្លង អ្នកជា​សះស្បើយ​កូ​វីដ​-១៩​នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ នេះ​ ៖

​សរុប​អ្នកជា​សះស្បើយ​មាន​ចំនួន ១២០​នាក់ ដដែល ។ អ្នក​បន្ត​ព្យាបាល​កូ​វីដ​-១៩​មាន​ចំនួន ២​នាក់ ដដែល​។ មិនមាន​បាត់បង់​ជីវិត គឺ​សរុប​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចាប់ពី​ខែមករា រហូតដល់​បច្ចុប្បន្ននេះ​មាន​ចំនួន ១២២​នាក់​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ៧:២០​នាទី​ព្រឹក ថ្ងៃទី ៦ ឧសភា ២០២០ យេី​ង​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យេី​ង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មិនមាន​ករណី​ជា​សះ​ស្បេី​យ​ថ្មី​ទេ ដូច្នេះ​ករណី​ជា​សះ​ស្បេី​យ​ចាស់​សរុប​មាន​ចំនួន​១២០​នាក់​ដដែល ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សំរាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ២​នាក់​ប៉ុណ្ណោះ ។ ពិតមែនតែ​ពុំ​រក​ឃេី​ញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។

​សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យេី​ង​បាន​ធ្វេី​តេស្ត​ចំនួន 12611 ស្មេី​នឹង 776 ក្នុង​១​លាន​នាក់​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕

ដោយ​៖​កូ​ឡាប​

spot_img
×