Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់ ០៣ ​នាក់ ស្រី​ស្អាត ​២​ នាក់ ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​)​។​

១/ ឈ្មោះ លន់ និស្សិត​នុ​ឃុន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​

២/ ឈ្មោះ ខាន់ ស្រី​កា ហៅ​កាត់ ហៅ​នី​តា ភេទ​ស្រី អាយុ ២០​ឆ្នាំ​

៣/ ឈ្មោះ សែន លី​ណា ភេទ​ស្រី អាយុ ២២​ឆ្នាំ​

​ជនសង្ស័យ​ទាំង ០៣​នាក់​នេះ បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​មា្ន​ក់ បានសម្រេច ពេល​កំពុង​ជិះ Pass App នៅ​ចំណុច​ផ្លូវ​៥៩៨ ក្បែរ​ស្តុ​បលក់​ផ្កា ភូមិ​ថ្ងាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣:២០​នាទី​។ គេចខ្លួន​មិនទាន់បាន ០១​ថ្ងៃ​ផង កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់ ខាងលើនេះ​បាន យកមក​ផ្តន្ទាទោស​តែម្តង​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង ០៣​នាក់ ខាងលើ បាន​សារភាព​ឲ្យ​ដឹងថា ពួកគេ និង​បក្ខពួក ឈ្មោះ ម៉ី ភេទ​ប្រុស (​គេចខ្លួន​) ពិតជា​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ដងផ្លូវ​បានសម្រេច​ពិតប្រាកដ​មែន​។ ក្នុង​ពេលធ្វើ​សកម្មភាព​ឆក់​នេះ ឈ្មោះ​ម៉ី​(​គេចខ្លួន​) និង​ឈ្មោះ​ស្រី​កាត់​(​ឃាត់ខ្លួន​) ជា​អ្នកធ្វើ​សកម្មភាព​ឆក់ ដោយ​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ា​កនិច ពណ៍​សលាយ​ទឹកក្រូច ស្លាក​លេខ ភ្នំពេញ 1IE-4758 ជា​មធ្យោបាយ​ឆក់ ចំណែក​ឈ្មោះ លន់ និស្សិត​នុ​ឃុន (​ឃាត់ខ្លួន​) ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក GENIO ពណ៍​សលាយ​ខៀវ ស្លាក​លេខ ភ្នំពេញ 1IA-0022 បិទគូទ​ពីក្រោយ រីឯ កាបូប និង​សម្ភារៈ​ក្នុង​កាបូប​ដែល​ឆក់​បាន​ទុក​នៅផ្ទះ​ឈ្មោះ ម៉ី​(​គេចខ្លួន​)​។ ចំណែក​ឈ្មោះ សែន លី​ណា ភេទ​ស្រី ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន ជាមួយ​ឈ្មោះ លន់ និស្សិត​នុ​ឃុន ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយគ្នា​៕ ដោយ​៖​កូ​ឡាប

spot_img
×