Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាងក្រមុំ​អាយុ​១៤​ឆ្នាំ មិនដឹង​ភ័យ​យ៉ាងណាទេ ពេល​អា​ស្ទាវ​តណ្ហា​ឡើងក លួច​ឡើងលើផ្ទះ​ជនរងគ្រោះ ចាប់រំលោភ តែ​មិនបាន​សម្រេច ព្រោះ​នាង​ស្រែក​

spot_img

​ខេត្តតាកែវ ៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំរ​លោភ តែ​មិនបាន​សម្រេច​ដោយ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់ ស្រែក​ឲ្យ​គេ​ជួយ រួច​ជនសង្ស័យ​រត់គេចខ្លួន​បាត់​។​

​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​អង្គារ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ណេង ពៅ (​ហៅ​តឿ​)​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លា ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំរ​លោភ កាលពី​យប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ តាម​ពាក្យបណ្តឹង​ក្រុមគ្រួសារ​កុមារី​រងគ្រោះ​មានឈ្មោះ ល​.​គ​.​ហ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​

​តាម​របាយការណ៍​បឋម​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បានឱ្យដឹងថា​នៅវេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​លួច​ឡើងលើផ្ទះ​ជនរងគ្រោះ ធ្វើ​សកម្មភាព​ចាប់រំលោភ តែ​មិនបាន​សម្រេច ដោយ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់ ស្រែក​ឲ្យ​គេ​ជួយ រួច​ជនសង្ស័យ​រត់គេចខ្លួន​បាត់ (​ជនរងគ្រោះ​ជា​កូនកំព្រា​រស់នៅ​ជាមួយ​ជីតា​ឈ្មោះ ឡាយ លេង​)​។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​កងកម្លាំង​ជំនាញ កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×