Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ឆេះ​អាស្រម​តម្កល់​ព្រះ​ពុទ្ធរូប​តូចធំ ជិត​២០​អង្គ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

spot_img

ស្ទឹងត្រែង​៖ អាស្រម​តម្កល់​ព្រះពុទ្ធ​រូប​មួយ​ខ្នង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ស្ថិតនៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​ករណី​ភ្លើង​ឆេះ​អាស្រម​តម្កល់ ព្រះ​ពុទ្ធរូប​ខាងលើ​នៅឡើយ​ទេ ។ គ្រាន់តែ​បញ្ជាក់ថា អាស្រម​ខាងលើ​មាន​ទំហំ​ទទឹង​៥ ម៉ែត្រ និង​បណ្តា​យ​៧​ម៉ែត្រ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥២៨ ជាប់​ផ្លូវជាតិ​លេខ​៩ ស្ថិតនៅ​ភូមិ​ស្រឡៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ អាស្រម​មួយ​នោះ​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​បាំង និង​ក្រាល​ក្តារ ដែលមាន​ម្ចាស់​ឈ្មោះ​ចែម សង្វារ ភេទ​ប្រុស​អាយុ ៦៧​ឆ្នាំ ។​

​តាម​ការបញ្ជាក់​ពី​ម្ចាស់​អាស្រម​បាន​ឲ្យ​ដឹងថា អាស្រម​រង​ការខូចខាត​ទាំងស្រុង ក្នុងនោះ​មាន​ព្រះពុទ្ធ​រូប​ធំ​១​អង្គ ព្រះពុទ្ធ​រូប​តូចៗ​ចំនួន ១៦​អង្គ និង​ថូ​ផ្កាឈើ ចំនួន​២​គូ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ការឆាបឆេះ​នេះ មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ ហើយ​​ដោយសារ​ចម្ងាយ​ផ្លូវ ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទៅ​កន្លែងកើតហេតុ ប្រវែង​ប្រហែល​៧០​គីឡូម៉ែត្រ កម្លាំង​អធិការ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទំនាក់ទំនង​ពឹង​ការអន្តរាគមន៍ ពី​រថយន្ត​អគ្គិភ័យ​ស្រុក​ឆែប ខេត្តព្រះវិហារ មក​ពន្លត់​ព្រោះ​គោលដៅ​ជិត​ជាង​។​

​ជាមួយ​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​អស់​ទឹក​អស់​​មួយ​រថយន្ត​ទើប​រលត់​។ ក្រោយ​មាន​ករណី​កើតឡើង ឆេះ​អាស្រម​កម្លាំង​សមត្ថកិច្ច ចុះ​ស៊ើបអង្កេត​រក​មូលហេតុ​៕ ដោយ​៖​សុខុម​

spot_img
×