Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់ជរា​ក្រីក្រ គ្មាន​ទីពឹង​ចំនួន​៩១​នាក់ នៅ​ខេត្ត​ប៉ៃលិន បាន​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជា​រៀងរាល់ខែ

spot_img

​ខេត្ត​ប៉ៃលិន ៖ ចាស់ជរា​ក្រីក្រ គ្មាន​ទីពឹង​ចំនួន​៩១​នាក់ បាន​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជា​រៀងរាល់ខែ ពី​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ ដែល​ក្រុមការងារ​មូលនិធិ គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់ ជន​ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ខេត្ត​ប៉ៃលិន​។​

​ឯកឧត្តម សៅ សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ ព្រមទាំង​នាំយក​ថវិកា​មូលនិធិ​ប្រចាំ​ខែឧសភា ឆ្នាំ​២០២០ ទៅ​បើក​ជូន​ដល់ លោកយាយ លោកតា ចំនួន ៩១​នាក់ ក្នុង​ខេត្ត​ប៉ៃលិន​។ លោកយាយ លោកតា ចាស់ជរា​ទាំងអស់ ដោយ​ជានិច្ចកាល ឯកឧត្តម​និង​លោកជំទាវ​បណ្ឌិត​តំណាងរាស្ត្រ តែងតែ​គិតគូ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​

​ឯកឧត្តម​និង​លោកជំទាវ បានធ្វើការ​ផ្តាំផ្ញើ​នូវ​ការផ្សព្វផ្សាយ​អប់រំ ពី​ជំងឺឆ្លង​កូ​វីដ​១៩ ដែលជា​ជំងឺ​ដ៏​កាច​សាហាវ កំពុង​រីក​រាលដាល​ជាស​កល ពាសពេញ​ពិភពលោក សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​សុខមាលភាព​ខ្លួនឯង និង​ក្រុមគ្រួសារ ការរស់នៅ​ត្រូវមាន​អនាម័យ រស់នៅ​ស្អាត ស្តាប់​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ចូលរួម​អនុវត្ត​វិធានការ​ចាំបាច់​នានា របស់​រាជរដ្ឋាភិបាល​។ បើ​គ្មាន​ការចាំបាច់​ ​សូម​ស្នាក់នៅ​ក្នុងផ្ទះ ហាម​មានការ​ជួបជុំ​ប្រមូល​ផ្តុំគ្នា ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឲ្យ​បាន​ញឹកញាប់ ឬ​ទឹក​អាល់កុល ជែ​ល ពាក់​ម៉ាស ឬ​ក្រមា​ឱ្យបាន​ត្រឹមត្រូវ នៅពេល​បងប្អូន​ចេញទៅ​ក្រៅ ច​ម្អិ​ត​និង​បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចំណូលស្រុក សូម​ស្នាក់នៅ​ដាច់ដោយឡែក ពី​បងប្អូន​មិត្តភក្ដិ​រយៈពេល ១៤​ថ្ងៃ​សិន​។ បើ​បងប្អូន​មាន​អាការ​ដូចជា​ផ្តាសាយ មានកំ​ដៅ​ចាប់ពី ៣៧,៥​អង្សា ក្អក​ស្ងួត ហៀរ​សំបោរ ពិបាក​ដកដង្ហើម សូម​ប្រញាប់​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​នៅ​ជិត​បំផុត ឬ​ហៅ​ទៅកាន់​លេខ​១១៥ ឬ​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ឃុំ​ដែល​នៅ​កៀក​និង​ជាប់​ផ្ទាល់​ជាមួយ​បងប្អូន ដើម្បី​បាន​បញ្ជូន​បងប្អូន​ទៅពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​។ ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វីដ​១៩​ទាំងអស់គ្នា ដើម្បី​កម្ពុជា​ឆ្លង​ផុតពី​គ្រោះ​ដ៏​លំបាក​មួយ​នេះ​ទាំងអស់គ្នា​។​

​គួរ​រំលឹក​ផងដែរ​ថា មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់​ខេត្ត​ប៉ៃលិន បាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១១ និង​បាន​ដំណើរការ​មកដល់​ពេល​បច្ចុប្បន្ន ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ទាំងស្រុង ពី​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​បណ្ឌិត តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន ដោយ​បើកប្រាក់​ឧបត្ថម្ភ​ជាប្រចាំ​ខែ ជូន​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ខេត្ត​ប៉ៃលិន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​សាសនា​ឡើយ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×