Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​ដង្ហែ​សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ត្បូងឃ្មុំ​

spot_img

​ភ្នំពេញ​៖ ជាដំបូង សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូមបញ្ជាក់​ផងដែរ​ថា អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​ម្តាយក្មេក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ត្រូវជា​ម្តាយបង្កើត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានទទួល​អនិច្ចកម្ម​កាលពី​យប់​ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២០ នៅវេលា​ម៉ោង ០២​និង​១២ នាទី ទៀបភ្លឺ ក្នុង​ជន្មាយុ ៩៦ ឆ្នាំ ដោយ​ជរាពាធ​។​

​បន្ទាប់ពី​ពិធី​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន រយៈពេល​២​យប់​៣​ថ្ងៃ តាម​គន្លង​ប្រពៃណី​សាសនា​រួចមក សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ត្រូវបាន​ដង្ហែ​ចេញពី​ភូមិ គ្រឹះ លេខ​៤១ មហាវិថី​សម្តេចព្រះ​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឆ្ពោះទៅ កាន់ ទីប​ញ្ចុះ សព នៅ​ភូមិ​ទី​២ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៧​និង​១៨​នាទី ព្រឹក ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ ឧសភា ឆ្នាំ​២០២០ ។​

​ក្បូន​រថយន្ត​ដង្ហែ​សព អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី បានធ្វើ​ដំណើរ​មក ដល់ទី​កន្លែង​ចុងក្រោយ​ដែលជា​ទីឋាន​ប្រកបដោយ​ភាពស្ងប់ស្ងាត់ លើ​ទឹកដី​ស្រុកកំណើត​របស់ អ្នក ឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា កាលពី​៩៦​វស្សា​មុន ពិសេស​បានធ្វើ​ដំណើ​រឆ្ល​ង​កាត់ មូល ដ្ឋា​ន ដែលជា​ទឹកដី​អនុស្សាវរីយ៍​ជាច្រើន​រាប់មិនអស់ របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា ចាប់តាំងពី​ពេល​ប្រសូត្រ កុមារភាព យុវវ័យ និង​ការឆ្លងកាត់​ជីវិត​ដ៏​ល្វីង​ជូរចត់​រាប់មិនអស់ ។​

​សូម​បញ្ជាក់ដែរថា សព​អ្នក ឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា ត្រូវបាន​ប្រារព្វ​ពិធី​បញ្ចុះ​តាម​គន្លង​ប្រពៃណី សាសនា នៅវេលា​ម៉ោង​១៥ និង​៣៣​នាទី​រសៀល​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​។​

​តាម​ជីវប្រវត្តិ​របស់ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា បាន​ឲ្យ​ដឹងថា អ្នកឧកញ៉ា​ព្រឹទ្ធ មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ប្រសូត្រ​នៅ​ថ្ងៃ​១២​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ​១៩២៥ ក្នុង​គ្រួសារ​កសិករ នៅ​ភូមិ​កោះ​បី​ពៃ ឃុំ​កោះ​ពីរ ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម​។ មាន​បិតា​នាម ឱក ប៊ុន មាតា​នាម ណៃ ហួត​។ អ្នកឧកញ៉ា ព្រឹទ្ធ​មហា ឧបាសិកា ធម្ម​មាន​វិ​វ​ឌ្ឍ​នា​ជា​បុត្រី​ទី​២ ក្នុងចំណោម​បងប្អូន​៤​នាក់ ក្នុងនោះ​មាន​ស្រី ៣​រូប និង ប្រុស មួយ រូប​។​

​សូម​ឧទ្ទិស​បួងសួង​ជូន​ដួង​វិ​ញ្ញា​ក្ខ​ន្ធ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី សូម​បាន​ទៅកាន់​ឋាន​បរមសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​ដោយ​៖​កូ​ឡាប​

spot_img
×