ភ្នំពេញ : បុរសជនសង្ស័យម្នាក់ ខឹងប្ដីគេមិនឲ្យនិយាយនិងប្រពន្ធគេ ខឹងចិត្តយកកាំបិតកាប់បុរសជាប្ដីរយះក្បាលគេចខ្លួនបាន៥ថ្ងៃ ត្រូវកម្លាំងនគរបាលធ្វើការបង្ក្រាបក្មេងទំនើងវាយគ្នាលើផ្លូវសាធារណ:ឃាត់បានជនសង្ស័យម្នាក់ជាមុខសញ្ញាវ៉ៃតែងតែបង្កកាប់ជនរងគ្រោះរបួសម្នាក់នៅក្នុងផ្សារត្រី។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១១និង០០នាទីថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះ ឈុន វុឌ្ឍី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករអូសរទេះស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅបានបានរៀបរាប់ប្រាប់អ្នកយកព័ត៍មានថា ជនសង្ស័យមកនិយាយកូរលេបខាយជាមួយនឹងប្រពន្ធខ្លួនហើយក៏បាននិយាយប្រាប់ជនបង្កថាកុំមកនិយាយច្រើនជាមួយខ្លួនតែជនបង្កក៏យកកាំបិតមកកាប់ចំក្បាលខ្លួនរបួសតែជនបង្កបានរត់គេចខ្លួនបាត់ទើបថ្ងៃរសៀលនេះ នគរបាលបានហៅជននោះមកប៉ុស្តិ៍សួរនាំ ។ ជនសង្ស័យ ត្រូវនគរបាលឃាត់បានទៅហើយ ។
ជនសង្ស័យឈ្មោះ ថេង ថាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដធ្លាប់ប្រើប្រាស់គ្រឿងញៀនកន្លងមកជិត២ឆ្នាំ ។
ប្រភពព័ត៍មានពីនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានហើយក៏មានប្រជាពលរដ្ឋអ្នកដំណើរជិះឆ្លងកាត់ស្ពានប្រទះឃើញក្មេងទំនើងកាប់គ្នាស្រែកផ្អើលឆាឡាកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២អន្តរាគមន៍ឃាត់ជនសង្ស័យបង្កហិង្សាបានម្នាក់ តែកើតហេតុនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនតែរងគ្រោះមិនបានប្ដឹងនោះទេ តែយ៉ាងណាកុំឲ្យមានការកកស្ទះចរាចរណ៍ ប្រជាពលរដ្ឋចោមរោមមើលខ្លាំង យកជនបង្កមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរបន្ថែម។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ពេលសាកសួរនាំទើបដឹងថាជនបង្កហិង្សាខាងលើនេះបានធ្លាប់បង្កហិង្សាមកលើបុរសម្នាក់ប្រើកាំបិតកាប់ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២០រងរបួសធ្ងន់ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងរួចរាល់ផងដែរ។ ក្រោយមកក៏បានទំនាក់ទំនងខាងជនរងគ្រោះដោយសម្រាកព្យាបាលមិនទាន់ជាស្រួល មានឪពុកមកតំណាងចង្អុលបង្ហាញថាពិតជាជនបង្កបានកាប់កូនគាត់ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ នគរបាលយើងកសាងសំណុំរឿងបញ្ជូលជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត្ស់រតាមផ្លូវច្បាប់ ៕
ដោយ៖កូឡាប