Friday, July 8, 2022

សុគត​២​ខែ​ហើយ តែ​ព្រះកាយ​ព្រះអង្គ​នៅ​ដូច​ពេល​មានជីវិត ហើយ​ថែមទាំង «​ញញឹម​» ពេល​ប្តូរ​ស្បង់​ជីវរ​ថ្មី​ (មានវីដេអូ)

​ប្រភពពី​សារព័ត៌មាន VN មួយ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ព្រះនាម Luang Phor Pian មាន​ព្រះ​ជន្មាយុ ៩២ ព្រះវស្សា បាន​សុគត​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នា​មន្ទីរពេទ្យ​ថៃ ព្រោះ​ជរាពាធ ។ ព្រះសង្ឃ Pian មាន​ដើមកំណើត​នៅ​កម្ពុជា ហើយ​បាន​ចំណាយពេល​ស្ទើរ​មួយជីវិត នៅ​ខេត្ត Lopburi ប្រទេស​ថៃ ។ កិត្តិនាម​របស់​ព្រះអង្គ​ល្បី​សុះសាយ និង​ទទួលបាន​ការគោរព​ស្រលាញ់​ពី​ពុទ្ធសាសនិកជន ។​

​ក្រោយពេល​សុគត​បាន ២ ខែ ព្រះ​សព​ត្រូវបាន​លើក​មក​ដើម្បី​រៀបចំ​បូជា ។ ប៉ុន្តែ ពិតជា​អស្ចារ្យ​ណាស់ ដែល​ព្រះ​សព​ទោះបី​ពុំ​ទទួលបាន​ការអនុវត្ត​វិធី​ការពារ​រក្សា​ក្តី តែ​ព្រះអង្គ​ហាក់ដូចជា​គ្រា​នៅមាន​ព្រះជន្ម​អីចឹង ។ លើសពីនេះ ព្រះអង្គ​ហាក់​មាន​ព្រះភ័ក្ត្រ​ញញឹម នៅពេល​អាចារ្យ​ប្តូរ​ស្បង់​ជីវរ​ថ្វាយ ។​

​ប្រភព​ដដែល​សរសេរ​ថា​៖ រូបភាព​ព្រះអង្គ​មាន​ព្រះ​ភ​ក្ត្រ័​ញញឹម ត្រូវបាន​ចែករំលែក​ដូច «​ព្យុះ​» លើ​បណ្តាញ​សង្គម​ថៃ ។​

​តាម​គំរោង នោះ​ពុទ្ធសាសនិកជន នឹង​បន្ត​ធ្វើបុណ្យ​បួងសួង​រហូតទល់​ពេល​គំរប់ ១០០ ថ្ងៃ ៕​