Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី​១០-២២ ខែតុលា ឆ្នាំ ២០១៧ កម្ពុជា​ទទួល​សម្ភា​ធ​ទាប រាជធានី​-​ខេត្ត​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាងថា កម្ពុជា​កំពុង​ទទួលរង​សម្ពាធ​ទាប​ដែល​នឹង​បន្ត​អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​កម្ពុជា ដែល​បង្ក​ទៅជា​វិ​សម្ពាធ​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​នឹង​កំពុង​រំកិល​ខ្លួន​មកកាន់​ឆ្នេរសមុទ្រ​វៀតណាម​ភាគ​កណ្តាល ។ វិ​សម្ពាធ​នេះ​នឹង​បង្ក​ឲ្យ​ទៅជា​ប្រព័ន្ធ​សម្ពាធ​ទាប​នៅលើ​ប្រទេស​កម្ពុជា បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង ។​

​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ស្ថានភាព​ដូចខាងក្រោម ៖
-​ផ្ទៃមេឃ​មាន​សភាព​អាប់អួ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ពិសេស​ចាប់ពី​ថ្ងៃទី ១៣-២២ ខែតុលា ឆ្នាំ ២០១៧ ។​
-​រាជធានី​-​ខេត្ត​ជាច្រើន​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។​

×