Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ទៅ តម្លៃ​មនុស្ស​មិនគួរណាថោក​ ព្រោះតែ​ដើមឈើ​ ១​ ដើម ក្នុង​ទង្វើ​មិន​ថ្លៃថ្នូរ​បែបនេះ​សោះ (​វីដេអូ​)

spot_img

​វីដេអូ និង​រូបភាព​បង្ហាញ​ពី​សកម្មភាព​នារី​វៀតណាម​ម្នាក់ នៅក្នុង​ទីក្រុង​ហូជីមិញ លួច​ផ្កា​សាធារណៈ នៅលើ​ស្ពាន Nguyen Luong Bang ស្រុក Phu My Hung នៅតែ​បន្ត​រីក​រាលដាល​នៅលើ​អ៊ីនធឺណិត ។​

​បុរស​ម្នាក់​ឈ្មោះថា MT ជា​ម្ចាស់​ឃ្លី​ប ដែល​បានឃើញ​ហេតុការណ៍ ដែល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា កន្លងទៅ បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បានឃើញ​នារី​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​ខោខ្លី​ពណ៌​ផ្កាឈូក អាវយឺត​ពណ៌​ក្រ​ម៉ៅ ពាក់​ម៉ាស និង​មួក​ត្រួតគ្នា​ឃ្លុំ​យ៉ាង​ជិត បាន​ឈប់​ម៉ូតូ គុប​មាន​ផ្លាកលេខ 32-546F6 នៅ​អែប​ខាងស្តាំ ហើយ​ឡើងលើ​ខឿន​ស្ពាន ដើម្បី​លួច​យក​ផ្កា (confetti ) ដាំ​លម្អ​លើ​នោះ​។​

​បើទោះបី​មាន​មនុស្ស​ជិះ​ឆ្លងកាត់ និង​គេ​បានឃើញ​ផ្ទាល់​ភ្នែក​យ៉ាងណា ក៏​សកម្មភាព​របស់​នារី​រូបនេះ ពុំ​ត្រូវបាន​រារាំង​នោះដែរ ដោយ​នាង​បាន​ដកយក​ដើម​ផ្កា​ជាច្រើន​ដាក់ចូល​ថង់​ប្លា​ស្ទីក រួច​ជិះ​ម៉ូតូ​ចេញទៅ​យ៉ាង​រំភើយ ដែល​ហាក់ដូច​គ្មាន​រឿង​អ្វី​កើតឡើង​។​

​យ៉ាងណាមិញ ក្រោយ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មនុស្ស​ជាច្រើន​បាន​សម្តែង​នូវ​ការហួសចិត្ត​ជាខ្លាំង​តែម្តង ក្នុងនោះ​មានការ Comment ដាក់​យ៉ាង​ចាស់ៗ​ដៃ​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្វះ​លុយ​ណាស់​មែន​ទេ​! តើ​ដើម​ផ្កា​ហ្នឹង​១​ដើម​ថ្លៃ​ប៉ុន្មាន ហេតុអ្វី​បានជា​នាង​ធ្វើបែបនេះ គិត​ទៅ​តម្លៃ​មនុស្ស​ថោក​ជាង​ដើមឈើ​ទៅទៀត​» ។ ព្រោះតែ​ស្អប់​ពេក ម្នាក់ទៀត​បានដាក់​ថា​៖ «​បើ​នាង​ខ្វះ​លុយ​ខ្លាំង មក​យក​ពី​ខ្ញុំ​ទៅ ខ្ញុំ​ចេញ​លុយ​ឲ្យ ត្រឹម​សម្បត្តិ​ផ្កា​ប៉ុន្មាន​ដើម ដែល​នាំ​ឲ្យ​នាង​ល្បី​បែបនេះ​» ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ motthegioi.vn)​


spot_img
×